ខ្សែការពារ Raphael Varane ចូលនិវត្តន៍ពីក្រុមជម្រើសជាតិបារាំង

  • Admin Page
  • February 04, 2023
  • Views 400

63dcafc42f5e3-1

Story: ខ្សែការពារ Raphael Varane បានប្រកាសចូលនិវត្តន៍ពីក្រុមបាល់ទាត់ជម្រើសជាតិបារាំងហើយ បញ្ចប់ការរួមរស់ជាមួយក្រុមរហស្សនាមមាន់គករយៈពេល១០ឆ្នាំ ។

កីឡាករវ័យ២៩ឆ្នាំ បានលេងអោយក្រុមបារាំងចាប់ពីឆ្នាំ ២០១៣ មក ដោយបង្ហាញខ្លួនចំនួន ៩៣ដង រកគ្រាប់បាល់បញ្ចូលទីបាន៥គ្រាប់។ រូបគេបានជួយក្រុមឈ្នះពានរង្វាន់ FIFA World Cup 2018 និង UEFA Nations League 2020-21។

ក្នុងការប្រកាសចូលនិវត្តន៍នោះ Raphael Varane បានអោយដឹងថា “រយៈពេល១ទសវត្សដែលបង្ហាញខ្លួនជាមួយក្រុមជម្រើសជាតិបារាំង គឺជាកិត្តិយសដ៏ធំបំផុតក្នុងជីវិតខ្ញុំ។ រាល់ពេលដែលខ្ញុំពាក់អាវរបស់ក្រុម ខ្ញុំមានអារម្មណ៍ថា មានមោទនភាពក្រៃលែង ហើយខ្ញុំខិតខំប្រកួតចេញពីបេះដូងរបស់ខ្ញុំ ដើម្បីឈ្នះ។”

កីឡាករដែលកំពុងលេងអោយក្លិប Man UTD បានបន្តថា “ការសម្រេចចិត្តចូលនិវត្តន៍ពីក្រុមបារាំងនេះគឺខ្ញុំបានគិតអំពីវាអស់រយៈពេលជាច្រើនខែមកហើយ ចុងក្រោយខ្ញុំបានសម្រេចចិត្តថាវាជាពេលវេលាត្រឹមត្រូវសម្រាប់ខ្ញុំក្នុងការចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិ។”

Raphael Varane បានជួយបារាំងឡើងដល់វគ្គផ្តាច់ព្រ័ត្រ World Cup ជាលើកទីពីរជាប់គ្នាក្នុងប្រទេសកាតាកាលពីឆ្នាំមុន ដែលពួកគេត្រូវអាហ្សង់ទីនវាយបកដោយបាល់ប៉េណាល់ទី។

ការសម្រេចចិត្តរបស់ Varane កើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីអ្នកចាំទី និងជាប្រធានក្រុមដែលឈ្នះពានរង្វាន់ World Cup របស់បារាំង Hugo Lloris បានប្រកាសចូលនិវត្តន៍ពីបាល់ទាត់អន្តរជាតិក្នុងអាយុ 36 ឆ្នាំ៕

Recently Posts