ការដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមិនឆ្លុះបញ្ចាំងពីការពិតនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោកទេ

  • Admin Page
  • August 02, 2022
  • Views 158

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយកាលពីថ្ងៃចន្ទនៅក្នុងកិច្ចប្រជុំមួយជាមួយអ្នកតំណាងនៃឧស្សាហកម្មលោហៈធាតុថា ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីមិនបានឆ្លុះបញ្ចាំងពីការពិតនៃនយោបាយ និងសេដ្ឋកិច្ចពិភពលោកនោះទេ។

 

លោកបាននិយាយថា «ខ្ញុំបាននិយាយរួចហើយថា សេចក្តីសម្រេចទាំងនោះត្រូវបានធ្វើឡើងដោយប្រទេសលោកខាងលិចសម្រាប់ផលប្រយោជន៍នយោបាយ និងឱកាសនិយមនាពេលបច្ចុប្បន្ន ដែលវាមិនបានឆ្លុះបញ្ចាំងពីការពិតទាំងនៅក្នុងនយោបាយ ឬសេដ្ឋកិច្ចពិភពលោកនោះទេ»។

 

លោក ពូទីន បាននិយាយបន្ថែមថា អ្នកនយោបាយលោកខាងលិចដែលដាក់ទណ្ឌកម្មប្រឆាំងនឹងរុស្ស៊ីគ្រាន់តែបោះចោលនូវគោលការណ៍របស់អង្គការពាណិជ្ជកម្មពិភពលោក (WTO) ប៉ុណ្ណោះ។ លោកបាននិយាយថា «អ្នកនយោបាយលោកខាងលិចមិនបានចាប់អារម្មណ៍ទៅនឹងការថយចុះនៃសុខុមាលភាព និងគុណភាពជីវិតរបស់ពលរដ្ឋសាមញ្ញនោះទេ ជាពិសេសនៅអឺរ៉ុប។

photo_2022-08-02_07-06-16

លោក ពូទីន បាននិយាយបន្ថែមថា ជាទូទៅ បណ្តាក្រុមហ៊ុនដែករបស់រុស្ស៊ីនៅតែបន្តប្រឈមមុខនឹងការរឹតបន្តឹងនៅលើទីផ្សារបរទេស៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts