រុស្ស៊ី​ពិនិត្យ​កងទ័ព​នៅ​សមរភូមិ និង​ស្នើ​ឲ្យ​បង្កើន​យុទ្ធនាការ​យោធា​នៅ​គ្រប់​គោលដៅ​

  • Admin Page
  • July 20, 2022
  • Views 135

​​រុស្ស៊ី​៖ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​ប្រកាស​នៅ​ក្នុង​របាយការណ៍ ​ដែល​បាន​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សៅរ៍​ថា ​កងកម្លាំង​រុស្ស៊ី​បន្ត​ការ​វាយ​លុក​របស់​ខ្លួន​ទៅលើ​ទីក្រុង Seversk និង Mykolaiv របស់​អ៊ុយ​ក្រែ​ន​ដោយ​ការ​បាញ់​ផ្លោង​ជាច្រើន​ជុំ និង​ការ​វាយឆ្មក់​តាម​អាកាស​នៅ​ក្នុង​តំបន់​ Donetsk​។

b1d521b425fa705360305a7718fef06f
42169e567c0345e9a7384aaa0706cdeb

រដ្ឋមន្ត្រី​ការ​ពារ​ជាតិ​របស់​ប្រទេស​លោក Sergei Shoigu បាន​ត្រួតពិនិត្យ​កងទ័ព​នៅ​សមរភូមិ និង​បាន​ស្នើ​ឱ្យ​ពួកគេ​បង្កើន​យុទ្ធនាការ​យោធា​នៅ​គ្រប់ទិសទី​។​ ​ភាគី​អ៊ុយ​ក្រែ​ន​បាន​និយាយថា កងទ័ព​រុស្ស៊ី​នឹង​ចាប់ផ្តើម​ការវាយលុក​ទ្រង់​ទ្រាយ​ធំ​មួយ​ផ្សេងទៀត​ បន្ទាប់ពី​ការផ្អាក​ជា​យុទ្ធសាស្ត្រ​រយៈពេល​ជិត​ 10​ថ្ងៃ​។ ក្រសួងការពារជាតិ​រុស្ស៊ី​បាន​អះអាងថា កងទ័ព​រុស្ស៊ី​បាន​កម្ទេច​យន្តហោះ​ចម្បាំង​របស់​កងទ័ពអាកាស​អ៊ុយ​ក្រែ​ន​មួយចំនួន​ រួមទាំង​យន្តហោះ​ចម្បាំង Mig-29 និង​យន្តហោះ​ Su-25 ហើយ​កងកម្លាំង​ដែនអាកាស អង្គភាព​បាញ់​មី​ស៊ី​ល និង​កាំភ្លើង​ធំ​របស់​កងទ័ពបាន​បំផ្លាញ​ប៉ុស្តិ៍​បញ្ជាការ និង​ឃ្លាំង​គ្រាប់រំសេវ​ជាច្រើន​កន្លែង​របស់​អ៊ុយ​ក្រែ​ន​។​

​នាយសេនាធិការ​កងក​ម្លាំ​ង​ប្រដាប់អាវុធ​អ៊ុយ​ក្រែ​ន​ បានចេញ​ផ្សាយ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ថា ​កងកម្លាំង​រុស្ស៊ី​បាន​ព្យាយាម​គ្រប់គ្រង​ក្រុង​ Seversk និង Bakhmut នៅ​ខេត្ត Donetsk ដោយបាន​បើក​ការវាយប្រហារ​តាម​អាកាស​ជាច្រើន​កន្លែង​នៅក្នុង​តំបន់​។ ទីភ្នាក់ងារ​ស៊ើបការណ៍​សម្ងាត់​អ៊ុយ​ក្រែ​ន​បាន​និយាយថា ការបាញ់​ផ្លោង​របស់​កងទ័ព​រុស្ស៊ី​បច្ចុប្បន្ននេះ​បាន​គ្របដណ្ដប់​លើ​សមរភូមិ​ទាំងមូល ហើយ​កងទ័ព​រុស្ស៊ី​បានដាក់​ពង្រាយ​ឧទ្ធម្ភាគចក្រ​បំពាក់​កាំភ្លើង​ទៅកាន់​សមរភូមិ​ជួរមុខ​។ យោធា​អ៊ុយ​ក្រែ​ន​បាន​អះអាងថា គោលដៅ​សំខាន់​បន្ទាប់​របស់​កង​ទ័ព​រុស្ស៊ី​អាចជា​ទីក្រុង Slavyansk ជាទី​ក្រុង​សំខាន់​នៅក្នុង​តំបន់ Donetsk ដែល​ហែកហួរ​ដោយ​សង្គ្រាម​៕

អត្ថបទ៖ ប៊ុនថន

Recently Posts