លោក ឡាវរ៉ូវ ធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែសីហានេះ

  • Admin Page
  • August 03, 2022
  • Views 222

AKP ភ្នំពេញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ -

 

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយនៅក្នុងសន្និសីទសារព័ត៌មានមួយកាលពីថ្ងៃអង្គារថា រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក ស៊ែរហ្គេយ ឡាវរ៉ូវ នឹងបំពេញទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ានៅថ្ងៃទី៣ ខែសីហានេះ ដើម្បីពិភាក្សាជាមួយអ្នកការទូតកំពូលរបស់ប្រទេសមីយ៉ាន់ម៉ា លោក វុនណា មួងវីន។

 

លោកស្រីបានកត់សម្គាល់ថា «នៅថ្ងៃទី៣ ខែសីហានេះ អ្នកការទូតកំពូលរបស់រុស្ស៊ីនឹងធ្វើទស្សនកិច្ចការងារនៅសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា។ លោកត្រូវបានគេរំពឹងថានឹងជួបពិភាក្សាជាមួយរដ្ឋមន្ត្រីការបរទេស និងជួបប្រជុំជាមួយថ្នាក់ដឹកនាំនៃប្រទេសមីយ៉ាន់ម៉ា»។

photo_2022-08-03_06-50-15

យោងតាមលោកស្រី ហ្សាខារ៉ូវ៉ា បានឱ្យដឹងថា ភាគីនានាគ្រោងនឹងពិភាក្សាអំពី «ស្ថានភាពបច្ចុប្បន្ន និងការរំពឹងទុកសម្រាប់ភាពស្មុគស្មាញនៃទំនាក់ទំនងរវាងរុស្ស៊ី-មីយ៉ាន់ម៉ា រួមទាំងកិច្ចសន្ទនានយោបាយ កិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច អន្តរកម្មក្នុងវិស័យការពារជាតិ និងសន្តិសុខ ព្រមទាំងទំនាក់ទំនងមនុស្សធម៌ផងដែរ»៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts