អ៊ុយក្រែនទទួលជំនួយហិរញ្ញវត្ថុចំនួន ៥០០លានអឺរ៉ូពីសហភាពអឺរ៉ុប

  • Admin Page
  • August 02, 2022
  • Views 151

នាយករដ្ឋមន្រ្តីអ៊ុយក្រែន លោក ដេនីស ស្មីហាល បាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសអ៊ុយក្រែនបានទទួលប្រាក់ចំនួន ៥០០លានអឺរ៉ូ (ប្រមាណ ៥១២លានដុល្លារអាម៉េរិក) ដែលជាចំណែកមួយនៃជំនួយហិរញ្ញវត្ថុពីសហភាពអឺរ៉ុប (EU)។

 

លោក ស្មីហាល បានសរសេរនៅលើបណ្តាញតេឡេក្រាមថា យើងដឹងគុណដល់សហភាពអឺរ៉ុបសម្រាប់ការរួមចំណែកមួយបែបនេះ។ វាជាការវិនិយោគយ៉ាងសំខាន់មួយនៅក្នុងការធ្វើឱ្យមានស្ថេរភាពសេដ្ឋកិច្ច និងហិរញ្ញវត្ថុរួមរបស់យើង ព្រមទាំងអនាគតដែលផុតពីគ្រោះថ្នាក់។

 

លោកបាននិយាយថា ប្រទេសរបស់លោកនឹងទទួលបានចំណែកមួយទៀតនៃជំនួយដែលមានតម្លៃ ៥០០លានអឺរ៉ូនៅថ្ងៃអង្គារនេះ។

 

កាលពីខែកន្លងទៅ រដ្ឋមន្រ្តីហិរញ្ញវត្ថុនៃរដ្ឋជាសមាជិកសហភាពអឺរ៉ុប បានអនុម័តជំនួយមួយដែលមានទឹកប្រាក់ចំនួន ១ប៊ីលានអឺរ៉ូ (ប្រមាណ ១,០២ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ប្រទេសអ៊ុយក្រែន ដើម្បីជួយប្រទេសនេះក្នុងការរក្សានូវស្ថេរភាពហិរញ្ញវត្ថុនៅពេលមានជម្លោះជាមួយរុស្ស៊ី។

 

លោក ស្មីហាល បាននិយាយថា មូលនិធិនេះនឹងជួយដល់អ៊ុយក្រែនក្នុងការគ្របដណ្តប់នូវតម្រូវការថវិការជាអាទិភាពរបស់ខ្លួន។

photo_2022-08-02_08-50-08

កាលពីក្នុងខែឧសភា គណៈកម្មការអឺរ៉ុបបានស្នើលៃលកទុកប្រាក់ចំនួន ៩ប៊ីលានអឺរ៉ូ (ប្រមាណ ៩,២ប៊ីលានដុល្លារអាម៉េរិក) សម្រាប់ជំនួយដល់ប្រទេសអ៊ុយក្រែននៅក្នុងឆ្នាំនេះ៕(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts