ចិន​ស្ដីបន្ទោស​អាមេរិក​ពី​ការចាប់ផ្តើម​វិបត្តិ និង​ដុត​បញ្ឆេះ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន

  • Admin Page
  • July 20, 2022
  • Views 143

4fcf088c100fe3c930d2a47580b40233

​ចិន៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន ​បាន​ចោទ​អាមេរិក​ពី​ការចាប់ផ្តើម​វិបត្តិ​នៅ​អ៊ុយ​ក្រែ​ន និង​បញ្ឆេះ​ជម្លោះ​។ ​លោក Zhao Lijian បាន​ប្រាប់​អ្នកយកព័ត៌មាន​ នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំថ្ងៃ​កាលពី​ថ្ងៃ​អង្គា​រថា ទីក្រុង​វ៉ាស៊ីន​តោន​គួរតែ​ឈប់​ដើរតួ​ជា​នគរបាល​ពិភពលោក ហើយ​ធ្វើ​ការងារ​បង្កើត​លក្ខខណ្ឌ​ចរចា​សន្តិភាព​ជំនួស​វិញ​។ ​

​លោក Zhao ត្រូវបាន​សួរ​អំពី​ការ​អត្ថាធិប្បាយ​នាពេល​ថ្មីៗ​នេះ ​ដោយ​អ្នកនាំពាក្យ​ក្រសួងការបរទេស​សហ​រដ្ឋ​អាមេរិក​លោក Ned Price ដែល​បាន​គំរាមកំហែង​ប្រទេស​ចិន​ជាថ្មីទៀត ដោយ​ការលើកឡើង​ពី​ការខាតបង់​យ៉ាង​ធ្ងន់ធ្ងរ ប្រសិនបើ​ទីក្រុង​ប៉េកាំង​ជួយ​ទីក្រុង​មូ​ស្គូ ​គេច​ចេញពី​ការ​ដាក់​ទណ្ឌកម្ម​របស់​លោក​ខាង​លិច ទោះបីជា​មិនមាន​ភស្តុតាង​ដែល​បញ្ជាក់​ថា​ ចិន​កំពុង​ធ្វើ​ដូច្នេះ​ក៏ដោយ​។ លោក Zhao បាន​និយាយ​ថា ចិន​ប្រកាន់​គោលជំហរ​ដោយ​យុត្តិធម៌ និង​ឈរ​នៅ​ខាង​សន្តិភាព និង​យុត្តិធម៌ នៅ​ពេល​និយាយ​ពី​ជម្លោះ​នៅ​អ៊ុយ​ក្រែ​នដោយ​ចោទ​សម្ដី​របស់​លោក Price ថា ​សហរដ្ឋ​អាមេរិក​ធ្វើខ្លួន​ដូចជា​នគរបាល​ពិភព​លោក​។​

​លោក Zhao បាន​បន្ថែមថា ទីក្រុង​វ៉ាស៊ីនតោន​ត្រូវតែ "​បញ្ឈប់​ការ​ប្រឈម​ដាក់គ្នា​ក្នុង​ប្លុក​នេះ និង​បង្កើត​សង្គ្រាមត្រជាក់​ថ្មី​ទាញ​យក​ប្រយោជន៍​ពី​ស្ថានការណ៍​នេះ ដោយ​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់​ការ​ដុត​បញ្ឆេះ​ឲ្យ​ជម្លោះ​រីក​កាន់តែ​ធំ ហើយ​ជំនួស​វិញ​ដោយ​ការ​សម្របសម្រួល ​ការ​ដោះ​ស្រាយ​វិបត្តិ​ឱ្យ​បាន​ត្រឹមត្រូវ​តាម​មធ្យោបាយ​ប្រកប​ដោយ​ការទទួលខុសត្រូវ និង​បង្កើត​បរិយាកាស និង​លក្ខខណ្ឌ​ចាំបាច់​សម្រាប់​ការចរចា​សន្តិភាព​រវាង​ភាគី​ពាក់ព័ន្ធ​។ គួរ​រម្លឹក​ថា នេះ​មិន​មែន​ជា​លើក​ទី​១ ​ទេ​ដែល​ប្រទេស​ចិន​បាន​រុញ​បក​ទៅលើ​សម្ពាធ​របស់​សហរដ្ឋ​អាមេរិក ​ជាមួយ​លោក​ខាង​លិច​ប្រឆាំង​រុស្ស៊ី​នៅ​ក្នុង​ជម្លោះ​អ៊ុយ​ក្រែ​ន​នោះ​៕

អត្ថបទ៖ សុខមាន

Recently Posts