លោក Zelenskyy និយាយ​ថា ​អ៊ុយ​ក្រែ​ន​បាន​ធ្វើ​ឲ្យ​រុស្ស៊ី​ខាតបង់​ខ្លាំង​លើ​ការ​ដឹក​ជញ្ជូន​ក្នុង​ដែនដី​ដែល​បាន​ដណ្តើម​យក​

  • Admin Page
  • July 19, 2022
  • Views 146

d9894c4b-e327-4f9b-927f-f42dfdfbb4f7

អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា កងកម្លាំងប្រដាប់អាវុធ​របស់​អ៊ុយ​ក្រែ​ន​បានធ្វើឱ្យ​មានការ​ខាតបង់​ខ្លាំង​ លើ​ការដឹកជញ្ជូន​របស់​រុស្ស៊ី​នៅក្នុង​ទឹកដី​ដែល​បាន​ដណ្តើម​កាន់កាប់​។​

​មួយ​ជំហាន​ម្តងៗ យើង​កំពុង​ឈាន​រុលទៅមុខដែល​បង្អាក់​ការផ្គត់ផ្គង់​របស់​សត្រូវ កំណត់​អត្តសញ្ញាណ និង​រារាំង​អ្នកចូលរួម​សហការ​។ លទ្ធផល​នៅ​ទីបញ្ចប់​គឺ​ជាក់ស្តែង ទង់ជាតិ​របស់​អ៊ុយ​ក្រែ​ន​នឹង​ស្ថិតនៅក្នុង​ទីក្រុង និង​ភូមិ​របស់​យើង​ទាំងអស់​។ ​លោក Zelenskyy និយាយថា​ ទីតាំង​លំនៅឋាន​ចំនួន 1,028ខ្នងត្រូវបាន​រំដោះ​ចេញពី​អ្នក​ដណ្តើម​កាន់កាប់ ដោយ​នៅមាន​លំនៅឋាន 2,621​ខ្នង​ផ្សេងទៀតនៅតែ​ស្ថិតក្រោម​ការគ្រប់គ្រងរ​បស់​សត្រូវ​។​

​លោក​បាន​ជំរុញ​ប្រជាជន​ឱ្យ​រក្សា​ទំនាក់ទំនង​ព័ត៌មាន​ ជាមួយ​ដែនដី​ដែល​នៅមាន​មនុស្ស​រស់នៅ​។ ជាមួយគ្នានេះ លោក​​កំពុង​សម្រេចចិត្ត​ថា ​តើ​ត្រូវ​បណ្តេញ​មន្ត្រី 28នាក់​ចេញពី​អង្គភាព​សេវា​សន្តិសុខ​អ៊ុយ​ក្រែ​ន ​ឬ​យ៉ាងណា ដោយ​សារតែ​លទ្ធផល​ការងារ​មិន​ទទួលបាន​ការពេញចិត្ត៕

អត្ថបទ៖ ប៊ុនថន

Recently Posts