មន្ត្រីសមត្ថកិច្ចជប៉ុនកំពូលៗចំនួន ២រូប ប្រកាសលាលែងចេញពីមុខតំណែង ដើម្បីបង្ហាញការទទួលខុសត្រូវ ក្រោយពីករណីឃាតកម្មលើអតីតនាយករដ្ឋមន្ត្រី

  • Admin Page
  • August 27, 2022
  • Views 290

6308907d93333
6308909015ce5
630890900d15c
6308909021ade
6308909020860

ជប៉ុន៖ អគ្គស្នងការនគរបាលជាតិប្រទេសជប៉ុន លោក អ៊ីតារឹ ណាកាមូរ៉ា (Itaru Nakamura) បានលើកឡើងថា លោកនឹងលាលែងចេញពីតំណែងដើម្បីទទួលខុសត្រូវចំពោះឃាតកម្មលើអតីតនាយករដ្ឋមន្ត្រីជប៉ុន លោកស៊ីនហ្សូ អាបេ (Shinzo Abe) ។ លោក អ៊ីតារឹ ណាកាមូរ៉ា (Itaru Nakamura) បានបន្ថែមទៀតថា អង្គភាពគួរតែចាប់ផ្តើមជាថ្មី ជាមួយនឹងភារកិច្ចថែរក្សាសន្តិសុខនៅក្នុងអង្គភាពនោះ។
លោក អ៊ីតារឹ ណាកាមូរ៉ា (Itaru Nakamura) បានផ្តល់បទសម្ភាសន៍នៅក្នុងសន្និសីទសារព័ត៌មានមួយថា ខ្ញុំជឿថា ដើម្បីជាការបង្ការមិនឱ្យកើតមាននូវឧប្បត្តិហេតុបែបនេះម្តងទៀត វាចាំបាច់ណាស់ ក្នុងការអនុវត្តវិធានការយ៉ាងម៉ឹងម៉ាត់បំផុត ដោយផ្អែកលើផែនការការពារសន្តិសុខក្នុងប្រព័ន្ធអង្គភាពថ្មីមួយ ។
លោក អ៊ីតារឹ ណាកាមូរ៉ា (Itaru Nakamura) គឺជាមន្ត្រីជាន់ខ្ពស់បំផុតមួយក្នុងប្រទេសជប៉ុនដែលចុះចេញពីដំណែង នៅបន្ទាប់ពីកើតមានហេតុការណ៍ករណីឃាតកម្មទៅលើអតីតនាយករដ្ឋមន្ត្រីស៊ីនហ្សូ អាបេ (Shinzo Abe) កាលពីថ្ងៃទី៨ ខែកក្កដាកន្លងទៅ។
ដោយឡែកលោកស្នងការនគរបាលក្នុងទីក្រុងណារ៉ា (Nara) គឺលោកតូម៉ូអាគិ អូនីហ្ស៊ូកា (Tomoaki Onizuka) ក៏បានប្រកាសលាលែងពីតំណែងដូចគ្នា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះដែរ៕

ប្រែសម្រួល៖ ឡេង លាងហេង
ប្រភព៖ Reuters Connect

Recently Posts