អ្វីដែលលោកអ្នកត្រូវដឹងអំពីដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាម៉េរិកមកកាន់កោះតៃវ៉ាន់?

  • Admin Page
  • August 03, 2022
  • Views 270

12c28aa51f2b4976e801b25f19f183ed
62e9bc9307f33
62e9bc9311565
62e9bc930ccca

ចិន-តៃវ៉ាន់៖ ដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ីប៉េឡូស៊ីមានភាពចម្រូងសម្រាសបំផុតនៅរាត្រីថ្ងៃអង្គារនេះ មិនតែប៉ុណ្ណោះមនុស្សម្នានៅជុំវិញពិភពលោកមិនថាថ្នាក់ដឹកនំា ឬក៏មនុស្សសាមញ្ញនោះទេ បានផ្តោតការយកចិត្តទុកតាមដានយ៉ាងដិតដល់បំផុត។

 

ដំណើរទស្សនកិច្ចរបស់លោកស្រីទៅកាន់កោះតៃវ៉ាន់នាពេលនេះ ត្រូវបានក្រុមអ្នកវិភាគស្ថានការណ៍នយោបាយតាមភូមិសាស្រ្តថ្នាក់តំបន់មើលឃើញថា ជាការធ្វើតេស្តសាកល្បងប្រកបដោយភាពប្រថុយប្រថានមួយទៅលើរដ្ឋការទីក្រុងប៉េកំាងថា តើមានចិត្តមុតស្រួចកំរិតណា បន្ទាប់ពីខ្លួនបានបង្ហាញនូវវោហាសាស្រ្តមុតស្រួចរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ ជាលទ្ធផលដំណើរទស្សនកិច្ចរបស់លោកស្រីណាន់ស៊ីប៉េឡូស៊ីនៅតែអញ្ជើញដល់គោលដៅដដែលមិនមានអ្វីប្រែប្រួលនោះឡើយ។

 

តាមសេចក្តីរាយការណ៍បានឱ្យដឹងថា នៅក្នុងដំណើរទស្សនកិច្ចរបស់លោកស្រី សូម្បីតែលោកប្រធានាធិបតីចូបៃដិន ក៍មិនចង់ឱ្យលោកស្រីណាន់ស៊ីប៉េឡូស៊ីមកកាន់កោះតៃវ៉ាន់នោះដែរ បន្ទាប់ពីមានការព្រមានធ្ងន់ៗចេញពីយក្សអាស៊ី(ចិន)មួយនោះ។

 

ជាទូទៅអ្នកតាមដានព្រឹត្តិការណ៍អន្តរជាតិនរណាក៏គេដឹងដែរថា លោកស្រីណាន់ស៊ីប៉េឡូស៊ីក៏ជាបុគ្គលមានសំនួនវោហាសាស្រ្តរិះគន់ឥតសំចៃមាត់ទៅលើរដ្ឋការទីក្រុងប៉េកំាងផងដែរ ជាពិសេសរឿងរ៉ាវសិទ្ធិមនុស្សនៅប្រទេសចិននោះឯង។ ដោយសារតែស្មារតីរឹងមំា និងការប្តេជ្ញាចិត្តខ្ពស់បែបនេះ ទើបលោកស្រីបន្តដំណើរទស្សនកិច្ចចេញពីម៉ាឡេស៊ី ហោះសំដៅដោយត្រង់មកកាន់ទីក្រុងតៃប៉ិតែម្តង បើទោះបីជាក្រុមមន្ត្រីអាម៉េរិកនានាបានបង្ហាញក្តីកង្វល់ជុំវិញរឿងថាខ្លាចក្រែងលោរមានប្រតិកម្មឆ្លើយតបបែបយោធាពីសំណាក់ភាគីចិនក៏ដោយ។

 

ចុះហេតុអ្វីបានទីក្រុងប៉េកំាងក្តៅស្លឹកត្រចៀកលើរឿងដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់ម្លេះ?

 

គណបក្សកុំម្មុយនិស្តរបស់ប្រទេសចិនតែងតែអះអាងថា កោះតៃវ៉ាន់គឺផ្នែកមួយរបស់ប្រទេសចិនដែលមិនអាចបំបែកបានឡើយ ហើយប្រទេសចិនមិនរារែកចំពោះការប្រើប្រាស់កម្លំាងបាយ(យោធា)នោះឡើយប្រសិនណាបើកោះតៃវ៉ាន់នៅតែមានៈចង់បំបែកខ្លួនមែននោះ។ បច្ច័យមួយនេះជាសមុដ្ឋានចម្បងដែលធ្វើឱ្យប្រទេសចិនមិនសប្បាយចិត្តខ្លំាងលើដំណើរទស្សនកិច្ចរបស់លោកស្រីមកកាន់កោះនេះតែម្តង៕ (មានភាគបន្ត….)

 

ស្រាវជ្រាវ៖ ប្រាក់ សម្ជស្ស

 

ប្រភព៖ CNN/Others

Recently Posts