ប្រទេសកាតា ប្រើប្រាស់ដ្រូនដើម្បីការពារពីការវាយប្រហារផ្សេងៗមកលើកីឡដ្ឋាន

  • Admin Page
  • August 10, 2022
  • Views 347

ប្រទេសកាតា នឹងប្រើប្រាស់យន្តហោះគ្មានមនុស្សបើក (ដ្រូន) ដើម្បីជួយការពារកីឡដ្ឋានបាល់ទាត់ពីការវាយប្រហារដែលអាចកើតមាន ក្នុងអំឡុងពេលនៃការប្រកួតបាល់ទាត់ FIFA World Cup 2022 ។ 

 

ក្រុមហ៊ុន Fortem Technologies នឹងផ្តល់ដ្រូនការពារ បន្ទាប់ពីបានចុះកិច្ចព្រមព្រៀងជាមួយក្រសួងមហាផ្ទៃរបស់ប្រទេសកាតា ដើម្បីការពារការវាយប្រហារដែលអាចកើតមានពីដ្រូនផ្សេងទៀតមកលើកីឡដ្ឋានដែលរៀបចំការប្រកួត FIFA World Cup 2022 ។ ដ្រូនរបស់ Fortem នឹងកម្ទេចដ្រូនសត្រូវដែលនៅជិតកីឡដ្ឋាន ដែលអាចបង្កការគំរាមកំហែងដល់សន្តិសុខ។ 

 

ក្រុមហ៊ុននេះ បាននិយាយថា៖ "កិច្ចព្រមព្រៀងនេះ ឆ្លុះបញ្ចាំងពីការភ័យខ្លាចកាន់តែខ្លាំងឡើងអំពីការគំរាមកំហែងដែលអាចកើតមានពីការវាយប្រហារដោយដ្រូនទូទៅ"។ 

 

ក្រុមហ៊ុនដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិក បន្តថា ខ្លួនបានដាក់ពង្រាយប្រព័ន្ធប្រឆាំងដ្រូន នៅក្នុងព្រឹត្តិការណ៍កីឡាផ្សេងទៀត ក៏ដូចជាបានបរិច្ចាគប្រព័ន្ធរបស់ខ្លួនដល់ប្រទេសអ៊ុយក្រែន ហើយបាននិយាយថា ខ្លួនក៏កំពុងធ្វើការលើវិធានការប្រឆាំងដ្រូនសម្រាប់អាកាសយានដ្ឋានចក្រភពអង់គ្លេសផងដែរ។ 

 

សាស្ត្រាចារ្យ David Dunn មកពីសាកលវិទ្យាល័យ Birmingham ក្នុងចក្រភពអង់គ្លេស បាននិយាយថា ការគំរាមកំហែងនៃការវាយប្រហារពីពួកភេរវករ ដោយប្រើប្រាស់ដ្រូន បានកើនឡើងដោយសារតែបច្ចេកវិទ្យាកាន់តែទំនើប។ 

 

លោកបណ្ឌិត Steve Wright មកពីសាកលវិទ្យាល័យ West of England ជឿជាក់ថា ការព្រួយបារម្ភអំពីដ្រូន ដែលត្រូវបានប្រើជាវិធីសាស្រ្តនៃការវាយប្រហារបានកើនឡើង ដោយសារតែដ្រូនពាណិជ្ជកម្ម ត្រូវបានកែប្រែទៅជាអាវុធនៅក្នុងជម្លោះនៅក្នុងប្រទេសយេម៉ែន និងអ៊ុយក្រែន។ លោកបន្តថា ដ្រូនរបស់ Fortem អាចមានប្រសិទ្ធភាពប្រឆាំងនឹងការគំរាមកំហែងពីដ្រូនតូចៗ ប៉ុន្តែព្រមានថា នៅពេលដែលដ្រូនវាយប្រហារមានល្បឿនលឿន ពួកវានឹងពិបាកក្នុងការបញ្ឈប់។ 

 

លោកថា៖ "យើងកំពុងសម្លឹងមើលបច្ចេកវិទ្យាដែលយើងអាចធ្វើឱ្យល្បឿនរបស់ដ្រូនការពារលើសពី 200mph (322km/h) ឬ 300mph នៅថ្ងៃណាមួយ នៅពេលដែលយើងកំពុងអភិវឌ្ឍបច្ចេកវិទ្យាអគ្គិសនីដែលយើងមាន"។ 

62f33e40329d6

ស្វាគមន៍ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022, CBS ទទួលសិទ្ធិផ្ដាច់មុខ ផ្សាយបន្ដផ្ទាល់បាល់ទាត់ពិភពលោកនៅកម្ពុជា ឆាប់ៗខាងមុខនេះ៕

Recently Posts