មនុស្ស ​១៥​នាក់​ស្លាប់​ក្នុង​ការ​បាញ់​ផ្លោង​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់ Kharkiv ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​

  • Admin Page
  • June 22, 2022
  • Views 195

​អ៊ុយក្រែន៖ មនុស្ស ​១៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ នៅ​ក្នុង​ការបាញ់​ផ្លោង​របស់​កងកម្លាំង​រុស្ស៊ី​ក្នុង​តំបន់ Kharkiv ប្រទេស​អ៊ុយ​ក្រែ​ន។ ​ក្នុងចំណោម​អ្នកស្លាប់​ទាំងនោះ​មាន​ក្មេង​អាយុ ​៨​ឆ្នាំ​ម្នាក់​។ ​ការវាយប្រហារ​នោះ​ក៏បាន​បណ្ដាល​ឲ្យ​មនុស្ស​ចំនួន​ ១៦​នាក់​ផ្សេងទៀត​រងរបួស​ផងដែរ​។

uran1
uran2

​អភិបាល​តំបន់​នេះ​លោក Oleg Synegubov បាន​និយាយ​នៅលើ​បណ្ដាញ​សង្គម Telegram ថា មនុស្ស ១៥​នាក់​ស្លាប់ និង ​១៦​នាក់​រងរបួស។ ទាំងនេះ​គឺជា​ផលវិបាក​ដ៏​អាក្រក់​ នៃ​ការ​បាញ់​ផ្លោង​នៅពេល​ថ្ងៃ​របស់​រុស្ស៊ី​នៅក្នុង​តំបន់ Kharkiv។ គួរ​កត់សម្គាល់​ថា ​ការស្លាប់​បាន​កើតឡើង​នៅ​ក្នុង​ឧបទ្ទវហេតុ​ចំនួន ​៤​ដាច់ដោយឡែក​ពី​គ្នា​។​ យោង​តាម​សេចក្ដីរាយការណ៍​ដោយសារ​ព័ត៌មាន AFP កងកម្លាំង​រុស្ស៊ី​បាន​បាញ់​ផ្លោង​ទៅលើ​តំបន់ ​Chuguiv ដែល​ទីប្រជុំជន​មួយ​ស្ថិតនៅ​ចម្ងាយ ​៣០​គីឡូម៉ែត្រ​ភាគ​អាគ្នេយ៍​ទីក្រុង Kharkiv។

នៅ​ក្នុង​ការវាយប្រហារ​នេះ​មនុស្ស ​៦​នាក់​បាន​ស្លាប់ និង ​៤​នាក់​ផ្សេងទៀតរងរបួស​។ នៅ​ក្នុង​ការវាយប្រហារ​មួយ​ផ្សេងទៀត មនុស្ស ​៥​នាក់​ត្រូវ​គេ​រាយការណ៍​ថា​បាន​ស្លាប់ និង​ ១១​នាក់​រងរបួស​នៅក្នុង​ទីក្រុង Kharkiv​។ សូមបញ្ជាក់ថា តំបន់ Kharkiv ស្ថិតនៅ​ចម្ងាយ​ប្រហែល​ ៥០​គីឡូម៉ែត្រពី​ព្រំដែន​រុស្ស៊ី​៕

អត្ថបទ៖ សុខមាន

Recently Posts