លោក Zelenskyy ចាត់ទុក​ការវាយប្រហារ​លើ​ទីក្រុង Odesa ថា​ជា​ភេរវកម្ម​

  • Admin Page
  • July 20, 2022
  • Views 151

064f9d37-199d-4c8d-9cd3-c9c8a21d7258
12a58377-80a6-486e-ad5d-716acf754c0e
e3ecfd8d-b26c-4229-9d7a-f93c454935db

អ៊ុយក្រែន៖ ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​លោក Volodymyr Zelenskyy កាលពី​ថ្ងៃ​អង្គារ​បាន​ចាត់​ទុក​ការ​វាយប្រហារ​ជុំ​ថ្មី​លើ​ភូមិ​មួយ​ក្នុង​ទីក្រុង Odesa របស់​ប្រទេសថា​ជា​ភេរវកម្ម​។ នៅ​ក្នុង​សុន្ទរកថា​ប្រចាំថ្ងៃ​លោក Zelenskyy បាន​អះអាងថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល Kalibr ចេញពី​នាវា​ចំនួន ៧គ្រាប់​ទៅលើ​ភូមិ​មួយ​នៅ​វាល​ជនបទ​។

លោក Zelenskyy បាន​និយាយថា មី​ស៊ី​ល​បាន​វាយប្រហារ​ធ្លា​ក់លើ​វាលស្រែ​ជនបទ និង​កសិដ្ឋាន​មិន​ធ្វើការ លំនៅឋាន​ជនបទ និង​មណ្ឌល​វប្បធម៌​។​ ​នៅមុន​ដំណើរ​ទស្សនកិច្ច​របស់​ភរិយា​លោក​ទៅ​កាន់​សហរដ្ឋអាមេរិក លោក Zelenskyy បាន​និយាយ​ថា លោក​សង្ឃឹមថា ​ភរិយា​របស់លោក​អាចជួយ​ធានា​បាន​ការ​បង្កើន​ការ​គាំទ្រ​របស់​អាមេរិក​សម្រាប់​ប្រទេស​អ៊ុយ​ក្រែ​ន និង​ជំនួយ​បន្ថែមទៀត​ដើម្បី​ការពារ​ប្រជាជន​ពី​ក្រុម​ភេរវជន​រុស្ស៊ី និង​បំពេញ​តម្រូវការ​មនុស្ស​ធម៌​។

ទន្ទឹមនឹងនេះយោង​តាម​អភិបាល​តំបន់​បាន​ឲ្យ​ដឹង​ថា ការវាយប្រហារ​ដោយ​មី​ស៊ី​ល​របស់​រុស្ស៊ី​ទៅ​លើ​ទីក្រុង Kramatorsk របស់​ប្រទេស​អ៊ុយ​ក្រែ​ន​កាលពី​ថ្ងៃ​អង្គារ បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ម្នាក់​ស្លាប់ និង ​៦​នាក់​ផ្សេង​ទៀត​រងរបួស​។​ អភិបាលក្រុង Donetsk លោក Pavlo Kyrylenko បាន​និយាយ​នៅលើ​បណ្តាញ Telegram ថា កងកម្លាំង​រុស្ស៊ី​បាន​បាញ់​មី​ស៊ី​ល​ R-37 ​ចេញពី​នាវា​បាន​បំផ្លាញ​អគារ​លំនៅឋាន​ប្រជាជន​រស់នៅ​ដែល​មាន​កម្ពស់ ​១០​ជាន់៕

អត្ថបទ៖ ប៊ុនថន

Recently Posts