វៀតណាមរាយការណ៍ករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១ ៣៧៧នាក់

  • Admin Page
  • August 02, 2022
  • Views 163

AKP ភ្នំពេញថ្ងៃទី០២ ខែសីហា ឆ្នាំ ២០២២ -

 

យោងតាមក្រសួងសុខាភិបាលរបស់ប្រទេសវៀតណាមបានឱ្យដឹងថា ប្រទេសវៀតណាមបានកត់ត្រាឃើញករណីឆ្លងថ្មីនៃជំងឺកូវីដ-១៩ ចំនួន ១ ៣៧៧នាក់កាលពីថ្ងៃចន្ទ ដែលមានការថយចុះចំនួន ១០១នាក់បើធៀបទៅនឹងចំនួនឆ្លងកាលពីថ្ងៃអាទិត្យ។

 

ករណីឆ្លងថ្មីដែលបានរាយការណ៍នេះបាននាំឱ្យចំនួនសរុបមាន ១០ ៧៨១ ០០៩នាក់។ ប្រទេសនេះបានរាយការណ៍ថា គ្មានករណីស្លាប់ថ្មីណាមួយដោយសារជំងឺរាតត្បាតនេះទេកាលពីថ្ងៃចន្ទ ដោយករណីស្លាប់សរុបស្ថិតនៅត្រឹម ៤៣ ០៩៣នាក់ដដែល។

 

យោងតាមក្រសួងនេះបានឱ្យដឹងថា គិតត្រឹមថ្ងៃចន្ទ មានករណីធ្ងន់ធ្ងរចំនួន ៥០នាក់ដែលត្រូវការជំនួយក្នុងការដងដង្ហើមនៅក្នុងប្រទេសនេះ។

 

នៅទូទាំងប្រទេស អ្នកជំងឺកូវីដ-១៩ ចំនួន ៩ ៩២៣ ០៤៤នាក់ ឬស្មើនឹង ៩២ភាគរយនៃករណីឆ្លងសរុប បានជាសះស្បើយហើយរហូតមកដល់ពេលនេះ។

photo_2022-08-02_08-48-39

ក្រសួងនេះបាននិយាយថា វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ប្រមាណជិត ២៤៦,១លានដូសត្រូវបានគេផ្តល់ឱ្យនៅក្នុងប្រទេសនេះ ដែលរួមមានជាង ២១៣,១លានដូសត្រូវបានចាក់ឱ្យប្រជាជនដែលមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ៕(ប្រភព ស៊ីនហួ បកប្រែដោយលោក ប៉ិន មឿន) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts