លោក ពូទីន នឹងពិភាក្សាទ្វេភាគីអំពីបញ្ហាតំបន់ជាមួយការដឹកនាំរបស់អ៊ីរ៉ង់ និងតួកគី

  • Admin Page
  • July 19, 2022
  • Views 152

photo_2022-07-18_16-55-37

AKP ភ្នំពេញថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ -

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក ឌ្មីទ្រី ប៉េស្កូវ បាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយវិទ្យុ និងទូរទស្សន៍ជាតិអ៊ីរ៉ង់ដែលបានចាក់ផ្សាយកាលពីថ្ងៃចន្ទនៅលើទូរទស្សន៍រ៉ូសស៊ីយ៉ា-២៤ ថា ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន នឹងជួបជាមួយមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ប្រធានាធិបតីអ៊ីរ៉ង់ លោក អ៊ីប្រាហ៊ីម រ៉ៃស៊ី និងប្រធានាធិបតីតួកគី លោក រេសេប តាយយីប អេដូហ្គែន ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចរបស់លោកទៅកាន់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃទី១៩ ខែកក្កដា។

លោកបានកត់សម្គាល់ថា គោលបំណងសំខាន់នៃដំណើរទស្សនកិច្ចរបស់លោក ពូទីន ទៅកាន់ទីក្រុងតេអេរ៉ង់ គឺដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស្តានាត្រយកា។ អ្នកនាំពាក្យវិមានក្រឹមឡាំងបាននិយាយថា «លើសពីនេះ ប្រធានាធិបតីរបស់យើងមានកិច្ចប្រជុំចំនួនបីដែលបានគ្រោងទុក ដែលកិច្ចប្រជុំទាំងនោះ គឺជាកិច្ចពិភាក្សាជាមួយលោកប្រធានាធិបតី រ៉ៃស៊ី និងជាមួយលោកប្រធានាធិបតី អេដូហ្គែន ហើយប្រធានាធិបតីរុស្ស៊ីក៏នឹងធ្វើទៅជួបមេដឹកនាំកំពូលរបស់អ៊ីរ៉ង់ លោក អាយ៉ាតូឡាហ៍ អាលី ខាមេណី ផងដែរ។ យើងសង្ឃឹមថា វានឹងជាកិច្ចសន្ទនាដ៏ទូលំទូលាយមួយ»។

យោងតាមលោកបានឱ្យដឹងថា បណ្តាមេដឹកនាំទាំងនោះនឹងអាចពិភាក្សាគ្នាអំពីទំនាក់ទំនងទ្វេភាគីនៅក្នុងកិច្ចប្រជុំទាំងនោះ រួមទាំងទំនាក់ទំនងពាណិជ្ជកម្ម និងសេដ្ឋកិច្ចជាមួយទាំងអ៊ីរ៉ង់ និងតួកគី។ លោក ប៉េស្កូវ បានកត់សម្គាល់ដោយចង្អុលបង្ហាញប្រធានបទនៃកិច្ចពិភាក្សានាពេលខាងមុខថា វានឹងមានទស្សនវិស័យ និងគ្រប់មធ្យោបាយសម្រាប់ការបន្តកិច្ចសន្ទនានយោបាយជាមួយទាំងអ៊ីរ៉ង់ និងតួកគី និងការផ្លាស់ប្តូរទស្សនៈទៅលើប្រធានបទដែលពាក់ព័ន្ធបំផុត ពីព្រោះមានចំណុចក្តៅជាច្រើននៅជុំវិញយើងកំពុងត្រូវការកិច្ចសហប្រតិបត្តិការរបស់យើងដើម្បីដោះស្រាយ»៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts