យន្តហោះចម្បាំង KF-21 ផលិតក្នុងស្រុកកូរ៉េខាងត្បូង បានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូង ដោយជោគជ័យ

  • Admin Page
  • July 21, 2022
  • Views 261

62d7c8ae2dec6
62d7c8bf57e23

 

កូរ៉េខាងត្បូង៖ មន្ត្រីការពារជាតិរបស់កូរ៉េខាងត្បូង មានប្រសាសន៍ថា យន្តហោះចម្បាំងដែលផលិតក្នុងស្រុកកូរ៉េ បានបញ្ចប់ការហោះហើរសាកល្បងជាលើកដំបូង ដោយជោគជ័យ នៅថ្ងៃអង្គារ សប្តាហ៍នេះ ហើយយន្តហោះចម្បាំងថ្មីនេះ នឹងជំនួសយន្តហោះយោធាចាស់ៗ ដែលមានសភាពចាស់ទ្រុឌទ្រោម និងប្រឈមមុខទៅនឹងការគំរាមកំហែងអាវុធនុយក្លេអ៊ែរ ឬមីស៊ីល របស់ប្រទេសកូរ៉េខាងជើង។

ក្រុមហ៊ុន ខូរៀ អ៊ែរ៉ូស្ប៉េស អ៊ីនដាស់ស្ទ្រី Korea Aerospace Industries (KAI) បានធ្វើការអភិវឌ្ឍយន្តហោះចម្បាំងជំនាន់ក្រោយរបស់កូរ៉េខាងត្បូងនេះឡើង ក្រោមការរចនាឡើងដោយប្រទេសឥណ្ឌូនេស៊ី ដែលមានតម្លៃថោកសមរម្យជាង យន្តហោះចម្បាំង F-35 ដែលផលិតដោយសហរដ្ឋអាម៉េរិក សម្រាប់គាំទ្រដល់កូរ៉េខាងត្បូង។

យន្តហោះចម្បាំងក្នុងស្រុក KF-21 បានសាកល្បងការហោះហើរនៅម៉ោង ៣:៤០នាទី រសៀល (ម៉ោងក្នុងស្រុកកូរ៉េ) ចេញពីមូលដ្ឋានទ័ពអាកាសក្នុងទីក្រុងសាឈុន (Sacheon) ភាគអាគ្នេយ៍។ យន្តហោះចម្បាំងថ្មីនេះ នឹងធ្វើតេស្តសាកល្បងបន្ថែមទៀតរហូតដល់ឆ្នាំ ២០២៦ខាងមុខ។

កាលពីដើមខែមេសា ឆ្នាំមុន កូរ៉េខាងត្បូងបានបង្ហាញគំរូដើមដំបូងរបស់យន្តហោះច្បាំង KF-21 រួចហើយ ដោយរំពឹងថា យន្តហោះចម្បាំងថ្មីនេះ នឹងក្លាយជាកម្លាំងជំនួយការពារកងទ័ពអាកាសរបស់ខ្លួននាពេលអនាគត៕

ប្រែសម្រួល៖ ឡេង លាងហេង

ប្រភព៖ Reuters Connect

Recently Posts