ប្រឈម​វិធានការ​ទប់ស្កាត់​ការឆ្លង COVID-19 កាន់តែ​តឹងរ៉ឹង​នៅពេល​ក្រោយ​

  • Admin Page
  • July 21, 2022
  • Views 163

​អឺរ៉ុប៖ មន្ត្រីជាន់ខ្ពស់​មួយរូប​របស់​អង្គការ​សុខភាព​ពិភពលោក ​បាន​និយាយ​កាលពី​ថ្ងៃ​អង្គា​រថា បណ្តា​ប្រទេស​នៅ​អឺរ៉ុប​ត្រូវតែ​ព​ន្លឿ​ន​ការចាក់​វ៉ាក់សាំង និង​វិល​ទៅរក​ការពាក់​ម៉ាស់​ឡើងវិញ ដើម្បី​ទប់ស្កាត់ការ​កើន​ឡើង​នៃ​ករណី​ឆ្លង​វីរុស COVID-19 ដែល​បង្កឡើង​ដោយ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី Omicron និង​ជៀសវាង​វិធានការ​រឹតត្បិត​តឹងរ៉ឹង​នៅ​ចុង​ឆ្នាំ​នេះ​។

91a0a48b3472129ca8b68cf3d0ebf755

​ក្នុង​បទសម្ភាសន៍​ជាមួយ​សារព័ត៌មាន Reuters នាយក​ប្រចាំ​តំបន់​អឺរ៉ុប​របស់​អង្គការ​សុខភាព​ពិភព​លោក (WHO) គឺ​លោក Hans Kluge បាន​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ចាត់វិធានការ​នៅ​ពេល​នេះ ជៀស​វាង​ដាក់​បន្ទុក​ធ្ងន់​លើ​ប្រព័ន្ធ​សុខភាព​ដ៏​លើសលប់​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ និង​រដូវរងា ខណៈ​វីរុស Covid-19 វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី​សាខា Omicron ប្រភេទ BA.5 បន្ត​រីក​រាលដាល​យ៉ាង​ឆាប់រហ័ស​។ ​ករណី​ឆ្លង​វីរុស COVID-19 ថ្មី​ជិត ៣​លាន​នាក់​ត្រូវ​បាន​រាយការណ៍​នៅ​អឺរ៉ុប​កាលពី​សប្តាហ៍​មុន ដែល​ស្មើនឹង​ជិត​ពាក់​កណ្តាល​នៃ​ករណី​ឆ្លង​ថ្មី​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​។ លោក Kluge បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​មួយ​ថា អត្រា​អ្នកជំងឺ​ចូល​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បាន​កើន​ឡើង​ទ្វេដង​ក្នុង​រយៈពេល​ដូចគ្នា ហើយ​មនុស្ស​ជិត ៣,០០០​នាក់​បាន​ស្លាប់​ដោយសារ​ជំងឺ​នេះ​រៀងរាល់​សប្តាហ៍​។

45109b56949ef60d328d6051f8d5a000

​លោក​បាន​និយាយ​ថា "​មាន​ករណី​ឆ្លង​កើនឡើង​ខ្ពស់​... ស្របពេល​សង្គម​ដែល​កំពុងដំណើរការ​ស្ទើរតែ​ដូច​ពីមុន​" ដោយ​សង្កត់ធ្ងន់​លើ​តម្រូវការ​សម្រាប់​ស្ថិរភាព​ជំងឺ​រាតត្បាត​សកល ដូចជា​ការ​ចាក់​ថ្នាំ​ដូស​ជំរុញ​លើក​ទី​ពីរ មុន​ពេល​វ៉ាក់សាំង​ជាក់លាក់​សម្រាប់​ប្រភេទ​វីរុស​ប​ម្លែ​ង​ខ្លួន​ថ្មី ដែល​រំពឹង​ថា​នឹង​ផលិត​បាន​នៅ​ក្នុង​រដូវ​ស្លឹកឈើ​ជ្រុះ​។ ព្រមទាំង​ការ​ជំរុញ​ការ​ពាក់​ម៉ាស់ និង​រស់នៅ​កន្លែង​ដែល​មាន​ខ្យល់​ចេញចូល​ឲ្យ​បាន​គ្រប់គ្រាន់៕

អត្ថបទ៖ សុខមាន

Recently Posts