អ្នកនយោបាយសហភាពអឺរ៉ុបត្រូវតែពិចារណាអំពីតួនាទីនៃកំហុសរបស់ខ្លួនចំពោះវិបត្តិក្នុងស្រុក

  • Admin Page
  • July 21, 2022
  • Views 182

AKP ភ្នំពេញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ -

 

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ី លោកស្រី ម៉ារីយ៉ា ហ្សាខារ៉ូវ៉ា បាននិយាយកាលពីថ្ងៃពុធនៅក្នុងបទអត្ថាធិប្បាយមួយដែលត្រូវបានចែកចាយទាក់ទងនឹងសេចក្តីថ្លែងការណ៍របស់រដ្ឋមន្ត្រីការបរទេសអ៊ីតាលី លោក លូជី ឌីម៉ៃអូ ថា អ្នកនយោបាយអឺរ៉ុបគួរតែស្វែងរកមូលហេតុនៃវិបត្តិក្នុងស្រុកនៅក្នុងកំហុស និងភាពគ្មានវិជ្ជាជីវៈរបស់ពួកគេ។

 

ការអត្ថាធិប្បាយនោះបាននិយាយថា «យើងនឹងណែនាំដល់អ្នកនយោបាយអឺរ៉ុបឱ្យរកមើលមូលហេតុនៃវិបត្តិក្នុងស្រុករបស់ពួកគេ ដោយសារតែកំហុសផ្ទាល់ខ្លួន និងភាពគ្មានវិជ្ជាជីវៈរបស់ពួកគេ ដែលធ្វើឱ្យមានផលវិបាកសង្គម និងសេដ្ឋកិច្ចនៃបណ្តាប្រទេសនៅសហភាពអឺរ៉ុប»។

 

យោងតាមលោកស្រី ហ្សាខារ៉ូវ៉ា បានឱ្យដឹងថា លោក ឌីម៉ៃអូ បានបន្តស្វែងរកមូលហេតុពីខាងក្រៅនៃបញ្ហានយោបាយក្នុងស្រុករបស់ប្រទេសលោក។ លោកស្រីបានចង្អុលបង្ហាញថា «យើងខ្លួនឯងមានការស្រឡាំងកាំងចំពោះកិច្ចការការទូតរុស្ស៊ីដូចដែលរបាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានលើកឡើង»។

 

អ្នកការទូតរូបនេះបាននិយាយបន្ថែមថា «អ្នកតំណាងនៃប្រទេសលោកខាងលិចផ្សេងៗទៀតបានព្យាយាមម្តងហើយម្តងទៀតនូវល្បិចបែបនេះ នៅពេលដែលគ្មាននរណាម្នាក់ត្រូវបានស្តីបន្ទោសចំពោះការបរាជ័យរបស់ពួកគេផ្ទាល់ ចំពេលដែលកំពុងមានការមិនសប្បាយចិត្ត។ ជាពិសេស នេះគឺជាអ្វីដែលកំពុងកើតឡើងនាពេលបច្ចុប្បន្ននេះនៅក្នុងទីផ្សារថាមពល និងអាហារ»៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2022-07-20_17-32-49
Recently Posts