រុស្ស៊ី​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​ទ្រង់ទ្រាយ​ធំ​នៅ​ខែក្រោយ​ក្នុង​ភាគ​ខាងកើត

  • Admin Page
  • July 27, 2022
  • Views 132

​រុស្ស៊ី៖ ក្រសួងការពារជាតិ​រុស្ស៊ី​និយាយ​ថា ប្រទេស​នេះ​គ្រោង​ធ្វើ​សមយុទ្ធ​យោធា​យុទ្ធសាស្ត្រ​នៅ​ក្នុង​ភាគ​ខាងកើត​ប្រទេស ដែល​នឹង​ចាប់ផ្ដើម​ពី​ខែក្រោយ​ទៅស្ថិតនៅ​ចម្ងាយ​រាប់ពាន់​ម៉ា​យល៍​ ពី​សង្គ្រាម​ដែល​កំពុង​បន្ត​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន​។

cacfe22cc68e5f4dd69d3999a8c6b0c4
ce42457231666e1e4adf82afd3aeb2dc

​សម​យុទ្ធ​ដែល​មាន​ឈ្មោះថា ''Vostok'' នឹង​ធ្វើឡើង​ចាប់ពី​ថ្ងៃ​ទី​៣០​ ខែ​សីហា​រហូតដល់​ថ្ងៃ​ទី​៥ ​ខែ​កញ្ញា​។ សម​យុទ្ធ​ទាំងនេះ​ទំនង​ជា​មាន​ចេតនា​បញ្ជូន​សារ​ថា ត្បិត​ថា ​ខ្លួន​បាន​ខាតបង់​ក្នុង​សង្គ្រាម​អូស​បន្លាយ​រយៈពេល​ពេល ​៥​ខែ​នៅ​ក្នុង​ប្រទេស​អ៊ុយ​ក្រែ​ន រុស្ស៊ី​នៅតែ​ផ្ដោត​លើ​ការ​ការពារ​ដែនដី​របស់​ខ្លួន​ទាំងស្រុង និង​សមត្ថភាព​ក្នុង​វិស័យ​យោធា​អាជីវកម្ម​ដូច​ធម្មតា​។ ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​ក្រសួង​នេះ​បាន​សង្កត់​ធ្ងន់​ថា សមត្ថភាព​របស់​ខ្លួន​ក្នុង​ការ​ធ្វើ​សម​យុទ្ធ​នានា​មិន​ប៉ះពាល់​ដល់​អ្វី​ដែល​ខ្លួន​ហៅថា​ ជា​ប្រតិបត្តិការ​សឹក​ពិសេស​នៅ​អ៊ុយ​ក្រែ​ន​ទេ​។ ប្រភព​ដដែល​នេះ​និយាយ​ថា រុស្ស៊ី​មិន​លុបចោល​សកម្មភាព​ហ្វឹកហាត់ ឬ​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ​ណា​មួយ​ឡើង ហើយ​សមយុទ្ធ​នានា​នឹង​ត្រូវ​បាន​ផ្គត់ផ្គង់​ដោយ​កងកម្លាំង​អាវុធ និង​យុទ្ធោបករណ៍​ចាំបាច់​ទាំងអស់​៕

 

អត្ថបទ៖ សុខមាន

Recently Posts