អាម៉េរិកអនុម័តិលក់សព្វាវុធឱ្យកោះតៃវ៉ាន់ក្នុងតម្លៃទឹកប្រាក់១.១ពាន់លានដុល្លារអាម៉េរិក បង្កឱ្យចិនក្តៅក្រហាយខ្លំាង

  • Admin Page
  • September 03, 2022
  • Views 222

6312f8e3765a2
9fc818f68ef01ac7879c269b5e589703
6312f8e37c2db

សហរដ្ឋអាម៉េរិក៖ សហរដ្ឋអាម៉េរិកបានប្រកាសថាខ្លួននឹងអនុម័តិនូវកញ្ចប់ទឹកប្រាក់ដែលមានទំហំប្រមាណជា ១.១ពាន់លានដុល្លារអាម៉េរិកលើការលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់ ដោយសច្ចាថានឹងរក្សាការលើកស្ទួយដល់វិស័យការពារជាតិរបស់កោះមួយនេះ ខណៈដែលកំណើននៃភាពតានតឹងចេះតែកើនឡើងឥតអាក់ជាមួយនឹងរដ្ឋការទីក្រុងប៉េកំាង។

 

ការអនុម័តិលើការលក់សព្វាវុធរបស់សហរដ្ឋអាម៉េរិកនេះបានកើតមានឡើងក្រោយពេលមួយខែនៃដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាម៉េរិក ណាន់ ស៊ីប៉េឡូស៊ី ទៅកាន់កោះតៃវ៉ាន់ ដែលជាហេតុបង្កឱ្យរដ្ឋធានីប៉េកំាងមានការក្តៅក្រហាយខ្លំាងរហូតឈានដល់ការចាប់ផ្តើមសមយុទ្ធយោធាបាញ់គ្រាប់ពិតនៅជុំវិញបរិវេណកោះតៃវ៉ាន់។

 

ដោយយោងតាមបណ្តាញផ្សព្វផ្សាយអន្តរជាតិនានាបានលើកឡើងថា នេះជាកញ្ចប់ថវិកាលើការលក់អាវុធដ៏ធំបំផុតដែលអនុម័តិឡើងដោយរដ្ឋបាលរបស់លោកប្រធានាធិបតីចូបៃដិន ដោយរួមបូកបញ្ចូលទំាងទំហំទឹកប្រាក់៦៦៥លានដុល្លារអាម៉េរិកសម្រាប់ការថែទំាយុទ្ធយោបករណ៍សឹក និងប្រព័ន្ធប្រតិបត្តិការរ៉ាដា ដែលកោះតៃវ៉ាន់បានបំពាក់តំាងតែពីឆ្នាំ២០១៣នោះមក។

 

កោះតៃវ៉ាន់ក៏អាចនឹងត្រូវចំណាយថវិកាប្រមាណជា៣៥៥លានដុល្លារអាម៉េរិកបន្ថែមទៀតដើម្បីទិញប្រភេទមីស៊ីលឈ្មោះ(Harpoon Block II) ចំនួន៦០ដើមដែលអាចប្រតិបត្តិការនៅក្រោមផ្ទៃទឹក ប្រសិនណាបើចិនវាយប្រហារក្រោមផ្ទៃទឹក គឺអាចតទល់បាន។

 

ដោយឡែកសព្វាវុធដែលអាម៉េរិកលក់ឱ្យនោះវិញក៏រួមទំាងប្រភេទមីស៊ីល(Sidewinder)ចំនួន១០០ដើមអាចបាញ់ចេញពីផ្ទៃរាបលើដីឆ្ពោះទៅកាន់ទីលំហអាកាស មានតម្លៃប្រមាណជា៨៥.៦លានដុល្លារអាម៉េរិក។

 

ការប្រកាសលក់សព្វាវុធទៅឱ្យកោះតៃវ៉ាន់នេះសោតទៀតបានកើតមានឡើងក្រោយមួយថ្ងៃ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា កងយោធាតៃវ៉ាន់បានបាញ់ទម្លាក់ដ្រូនមួយគ្រឿងដែលហោះហើរចូលដែនអាកាសកោះតៃវ៉ាន់នៅជិតសមុទ្រចិននោះរួចមក។

 

ការប្រកាសលក់សព្វាវុធរបស់សហរដ្ឋអាម៉េរិកនាពេលនេះ បង្កឱ្យចិនមានការខឹងសម្ប៉ាមិនតិចតួចនោះទេ ដែលកន្លងមកទីក្រុងប៉េកំាងតែងតែទទូចឱ្យសហរដ្ឋអាម៉េរិកដកដៃចេញពីកោះតៃវ៉ាន់ និងសូមកុំឱ្យជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ចិនបន្តទៀត៕

 

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស

 

ប្រភព៖ AFP

Recently Posts