ទូតចិនប្រចំានៅ អ.ស.ប លើកឡើងថា ដំណើរទស្សនកិច្ចប្រធានសភាអាម៉េរិកទៅកាន់កោះតៃវ៉ាន់ ធ្វើឱ្យខូចដល់ទំនាក់ទំនងរវាងចិននិងអាម៉េរិក

  • Admin Page
  • August 02, 2022
  • Views 278

62e8a377e0ac8
62e8a377d47bf
62e8a377d9d35

អង្គការសហប្រជាជាតិ៖ ដោយយោងតាមឯកអគ្គរដ្ឋទូតចិនប្រចំានៅឯអង្គការសហប្រជាជាតិលោក ហ្សាង ជុន(Zhang Jun) បានលើកឡើងហើយត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រស្រង់សំដីចុះផ្សាយនៅថ្ងៃនេះថា ដំណើរទស្សនកិច្ចរបស់លោកស្រីប្រធានសភាអាម៉េរិក ណាន់ ស៊ីប៉េឡូស៊ី( Nancy Pelosi )ទៅកាន់កោះតៃវ៉ាន់នោះ វានឹងអាចធ្វើឱ្យខូចដល់កិច្ចទំនាក់ទំនងរវាងចិន ហើយនិងសហរដ្ឋអាម៉េរិក។

 

ដោយយោងតាមប្រភពចំនួន៣ បានអះអាងថា លោកស្រីប្រធានសភាអាម៉េរិកនឹងទៅបំពេញទស្សនកិច្ចនៅឯកោះតៃវ៉ាន់នៅថ្ងៃអង្គារនេះ។

 

លោកហ្សាងបានប្រាប់ដល់អង្គសន្និសីទកាសែតនៅឯអង្គការសហប្រជាជាតិថា ដំណើរទស្សនកិច្ចបែបនេះវាអាចនឹងបង្កការគ្រោះថ្នាក់ខ្លំាងណាស់ ហើយក៏ជាការបង្កហេតុខ្លំាងក្លាណាស់ដែរ៕

 

ប្រែសម្រួលសង្ខេប៖ ប្រាក់ សម្ជស្ស

ប្រភព៖ Reuters

Recently Posts