សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​ធ្លាក់​ចុះ​ជាថ្មីដែល​ធ្វើ​ឲ្យ​មាន​ក្ដី​បារម្ភ​ពី​ឱនភាព​

  • Admin Page
  • July 29, 2022
  • Views 157

​សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ច​សហរដ្ឋអាមេរិក​បាន​ធ្លាក់​ចុះ​នៅ​ត្រីមាស​ទី​២ ​ជាប់​គ្នា ជា​ក្ដី​កង្វល់​ដ៏​ធំ​មួយ​ដែល​ប្រទេស​ជាច្រើន​នឹង​ត្រូវ​ពិចារណា​ពី​ឱនភាព​សេដ្ឋកិច្ច​។ ​ករណី​នេះ​មិនមែន​មានតែ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ទេ ដែល​ប្រើ​ទិន្នន័យ​បន្ថែម​ដើម្បី​អំពាវនាវ​។

336868b4125db186077eae917a1eea01_(1)
aeeb341018c90c90e63707dd9265552c

​ប៉ុន្តែ​ការ​ធ្លាក់​ចុះ​អត្រា​ប្រចាំ​ឆ្នាំ​ដល់​ទៅ​ 0.9% នៅ​ក្នុង​រយៈពេល​ ៣​ខែ​រហូតដល់​ខែ​កក្កដា​នេះបាន​បង្ក​ឲ្យ​មាន​ក្ដី​កង្វល់​ទូទាំង​ពិភពលោក ខណៈ​ការ​ព្រួយបារម្ភ​អំពី​សេដ្ឋកិច្ច​កើន​ឡើង​។ តម្លៃ​គ្រឿងទេស ប្រេងសាំង និង​សម្ភារៈ​ប្រើប្រាស់​ចាំបាច់​ផ្សេងទៀត​កំពុង​ហក់​ឡើង​ខ្ពស់​ចាប់​តាំង​ពី​ឆ្នាំ1981 មក​។ ​ស្រប​ពេល​ដែល​ធនាគារ​កណ្ដាល​សហរដ្ឋអាមេរិកបង្កើន​ចំនួន​ប្រាក់កម្ចី​យ៉ាង​ឆាប់រហ័ស ​ដើម្បី​ព្យាយាម​ទប់ទល់​ការ​ធ្លាក់ចុះ​សេដ្ឋកិច្ច និង​បន្ធូរបន្ថយ​ការ​ឡើង​ថ្លៃ​ទំនិញ មាន​ក្ដី​បារម្ភ​កំពុង​កើន​ឡើង​ថា​ ឱនភាព​សេដ្ឋកិច្ច​កំពុង​រំកិល​ខ្លួន​ចូល​មក ប្រសិនបើ​មិន​ទាន់​បាន​ចាប់ផ្ដើម​ជា​ផ្លូវការ​នៅឡើយ​ទេ​នោះ​។​ ដោយ​បាន​ប្រឈម​នឹង​ការបាត់បង់​ទំនុក​ចិត្តជា​សាធារណៈ លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក Joe Biden បាន​ព្យាយាម​បញ្ជាក់​ថា សេដ្ឋកិច្ច​នៅតែ​មាន​លំនឹង ដោយ​គូស​បញ្ជាក់​ថា អត្រា​ពលរដ្ឋ​គ្មាន​ការងារ​ធ្វើ​ធ្លាក់​ចុះ​ដល់ ​3.6% ហើយ​កម្លាំង​ជួល​នៅតែ​រឹងមាំ​។

 

​លោក Biden បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បើ​អ្នក​ក្រឡេក​ទៅ​មើល​ទីផ្សារ​ការងារ ការ​ចំណាយ​របស់​អ្នកប្រើប្រាស់ ការ​វិនិយោគ​ធុរកិច្ច យើង​មើល​ឃើញ​សញ្ញា​លូតលាស់​នៃ​ផ្នែក​សេដ្ឋកិច្ច ដោយ​លោក​បាន​កត់​សម្គាល់​ពី កំណើន​សេដ្ឋកិច្ច​ជា​ប្រវត្តិសាស្ត្រ​ក្រោយ​ការ​ផ្ទុះ​រាលដាល​វីរុស ​COVID-19 ដែល​សហរដ្ឋអាមេរិក​បាន​ជួបប្រទះ​កាលពី​ឆ្នាំ​កន្លងទៅ។ គ្មាន​អ្វី​ត្រូវ​សង្ស័យ​ដែល​យើង​រំពឹង​ថា ​កំណើន​សេដ្ឋកិច្ច​នឹង​ងើប​យឺត​ជាង​កាលពី​ឆ្នាំមុន​។ ​អតិផរណា​នៅ​សហរដ្ឋអាមេរិក​បាន​ហក់​ឡើង​ដល់ 9.1% កាលពី​ខែ​មិថុនា ជា​ការ​ប្រែប្រួល​ដ៏​លឿន​បំផុត​នៃ​តម្លៃ​ទ្រព្យសកម្ម​ក្នុង​រយៈ​ពេល​ជាង ​៤០​ឆ្នាំ​មកនេះ​៕

 

អត្ថបទ៖ សុខមាន

Recently Posts