លោក Donald Trump ច្រាន​ចោលការ​ស្រាយ​បំភ្លឺ​ក្នុង​ការ​ស៊ើបអង្កេត​ក្នុង​រដ្ឋ New York

  • Admin Page
  • August 11, 2022
  • Views 227

7da608545383bb321521a75c4b3bcff3

​សហរដ្ឋអាមេរិក៖ អតីត​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump មិន​ព្រម​ស្រាយ​បំភ្លឺ​ជា​ផ្នែក​មួយ​ការស៊ើបអង្កេត​របស់​រដ្ឋ New York ទៅលើ​ការ​អនុវត្តន៍​ពាណិជ្ជកម្ម​គ្រួសារ​របស់​លោក​។​ ​លោក Trump បាន​ប្ដឹង​ក្នុង​កិច្ច​ខិតខំ​ប្រឹង​បិទ​ការសាកសួរ​នៅ​ការិយាល័យ​ក្រសួងយុត្តិធម៌​រដ្ឋ New York កាលពី​ថ្ងៃ​ពុធ​។

​ក្រុម​មន្ត្រី​រដ្ឋ​នេះ​បាន​ចោទ​អង្គការ Trump Organization ពី​បទ​ផ្ដល់​ព័ត៌មាន​មិន​ពិត​ដល់​ក្រុម​អាជ្ញាធរ អំពី​តម្លៃ​ទ្រព្យសកម្ម​របស់​ខ្លួន​ដើម្បី​ទទួល​បាន​ប្រាក់កម្ចី​អនុគ្រោះ និង​បន្ធូរបន្ថយ​ការ​បង់ពន្ធ​។​ ​លោក Trump ច្រានចោល​ការប្រព្រឹត្តិ​ខុស​ឆ្លង និង​បាន​ហៅ​ការស៊ើបអង្កេត​ស៊ីវិល​ថា ​ជា​ការ​ព្យាយាម​ទម្លាក់​កំហុស​។​ រយៈពេល​មួយ​ម៉ោង​ក្រោយ​លោក​បាន​បញ្ចេញ​រូបភាព​ទៅដល់​ការិយាល័យ Manhattan ជាទី​ដែល​លោក​ត្រូវ​បាន​សាកសួរ​ក្រោម​ការសន្យា​ផ្លូវការ លោក Trump​ បាន​បញ្ចេញ​សេចក្ដីថ្លែងការណ៍​មួយ​ ដែល​លោក​បាន​រិះគន់​មន្ត្រី​យុត្តិធម៌​រដ្ឋ New York លោកស្រី Letitia James និង​ការស៊ើបអង្កេត​កាន់តែ​ទូលំទូលាយ​។

 

​លោក​បាន​និយាយ​ថា ​ការងារ​ជាច្រើន​ឆ្នាំ និង​ប្រាក់​រាប់​សិប​លាន​ដុល្លារ​ ត្រូវ​បាន​ចំណាយ​លើ​រឿង​ដែល​កំពុង​ដុត​បញ្ចេះ​ឲ្យ​អូស​បន្លាយ​យ៉ាង​យូរ​នេះ ហើយ​គ្មាន​ប្រយោជន៍​អ្វី​សោះ​។​ ខ្ញុំ​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​ក្រោម​សិទ្ធិ និង​សិទ្ធិ​ពិសេស​ដែល​ផ្ដល់​ឲ្យ​ពលរដ្ឋ​គ្រប់រូប​តាម​រដ្ឋធម្មនុញ្ញ​សហរដ្ឋ​អាមេរិក​។ ​ការ​ទាត់​ចោល​របស់​លោក​មាន​ឡើង​ត្រឹម​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ បន្ទាប់ពី​ទីភ្នាក់ងារ FBI បាន​ចូល​ឆែកឆេរ​លំនៅឋាន Mar-a-Lago របស់​លោក​ក្នុង​រដ្ឋ Florida ដោយ​គ្មាន​ដីកា​មិន​ធ្លាប់​មាន​ពី​មុន​មក ជា​ផ្នែក​មួយ​នៃ​ការស៊ើបអង្កេត​ដាច់​ដោយឡែក​ដែល​ត្រូវ​គេ​រាយការណ៍​ថា ​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​ដក​យក​ឯកសារ​ដែល​បាន​ផ្ទៀង​ផ្ទាត់​រួច​ចេញពី​សេត​វិមាន ខណៈ​លោក​បាន​ចុះ​ចេញពី​តំណែង​ជា​ប្រធានាធិបតី​ក្រោយ​ចាញ់​ឆ្នោត​ឆ្នាំ​2020 ៕

 

អត្ថបទ៖ សុខមាន

Recently Posts