លោក រ៉ានីល វីកក្រេមីស៊ីងហេ ជាប់ឆ្នោតជាប្រធានាធិបតីស្រីលង្កា

  • Admin Page
  • July 21, 2022
  • Views 160

AKP ភ្នំពេញថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ -

ប្រធានសភាស្រីលង្កា លោក ម៉ាហ៊ីនដា យ៉ាប៉ា អាបីវីអារដាណា បានប្រកាសថា ប្រធានាធិបតីស្តីទីស្រីលង្កា លោក រ៉ានីល វីកក្រេមីស៊ីងហេ ត្រូវបានបោះឆ្នោតជ្រើសរើសជាប្រធានាធិបតីរបស់ប្រទេសនេះកាលពីថ្ងៃពុធ។

យោងតាមប្រធានសភាស្រីលង្ការូបនោះបានឱ្យដឹងថា លោក វីកក្រេមីស៊ីងហេ ទទួលបានសំឡេងគាំទ្រចំនួន ១៣៤សំឡេង ខណៈដែលលោក ឌុលឡាស អាឡាហាប់ពើរូម៉ា ទទួលបាន ៨២សំឡេង និងលោក អានូរ៉ា គូម៉ារ៉ា ឌីសសាន់ណាយ៉ាកា ទទួលបាន ៣សំឡេង៕(ប្រភព តាសស៍ បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

photo_2022-07-20_17-34-32

 

Recently Posts