មហាសេដ្ឋីចិន Jack Ma គ្រោងបញ្ចប់ការគ្រប់គ្រងក្រុមហ៊ុន Ant Group ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba

  • Admin Page
  • July 29, 2022
  • Views 126

62e38d8592b27
62e38d859b74f

ចិន៖ មហាសេដ្ឋីចិន លោក Jack Ma គ្រោងនឹងបញ្ចប់ការគ្រប់គ្រងក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុ ឈ្មោះ Ant Group ក្នុងការសម្រេចចិត្តផ្លាស់ទី Ant Group ចេញពីបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Alibaba Group Holding Ltd ដើម្បីកាត់បន្ថយកង្វល់ព្រួយបារម្ភពាក់ព័ន្ធនឹងបទប្បញ្ញត្តិច្បាប់ផ្សេងៗរបស់ក្រុមហ៊ុន ក្រោយពេលដែលនិយ័តករចិន ធ្វើការរឹតបន្តឹង និងផ្អាកក្រុមហ៊ុននេះជិត ២ឆ្នាំ (តាំងតែពីចុងឆ្នាំ ២០២០) នោះមក។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ព្រឹត្តិបត្រសារព័ត៌មាន (Wall Street Journal )ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២៨ ខែកក្កដា)។

 

ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ ក្រុមហ៊ុន Alibaba នៅមិនទាន់បានផ្តល់ចម្លើយតបណាមួយភ្លាមៗនៅឡើយទេ ចំពោះសំណើរសុំការធ្វើអត្ថាធិប្បាយពីទីភ្នាក់ងារព័ត៌មាន Reuters ។ ខណៈក្រុមហ៊ុនដែលបានចុះបញ្ជីនៅសហរដ្ឋអាម៉េរិកមួយនេះ ទទួលរងការធ្លាក់ចុះចំណូល មុនពេលលេចឮដំណឹងនេះ។

 

កាលពីឆ្នាំមុនទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ម្តងរួចហើយថា ក្រុមហ៊ុន Ant Group បានផ្តល់ជម្រើសដល់លោក Jack Ma ក្នុងការដកភាគហ៊ុនរបស់គាត់ចេញពីក្រុមហ៊ុនបច្ចេកវិទ្យាហិរញ្ញវត្ថុយក្ស និងបញ្ចប់ការគ្រប់គ្រងទំាងស្រុង៕

 

ប្រែសម្រួល៖ ឡេង លាងហេង

 

ប្រភព៖ Reuters Connect

Recently Posts