ម៉ាស៊ីនផ្សព្វផ្សាយកូរ៉េខាងជើងអួតថា មានភាពប្រសើរលើការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩

  • Admin Page
  • July 19, 2022
  • Views 154

c764e294-c54b-4926-9d77-957df6210113

កូរ៉េខាងជើង៖ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA របស់ប្រទេសកូរ៉េខាងជើងបានអះអាងថា ករណីឆ្លងរាលដាលជំងឺកូវីដ ១៩នៅក្នុងប្រទេសមួយនេះនិងត្រូវរលាយបាត់ក្នុងពេលឆាប់ៗខាងមុខ ដោយសារតែការខិតខំនិងយកចិត្ដទុកដាក់របស់ថ្នាក់ដឹកនាំ ខណៈដែលអ្នកជំងឺជាង ៩៩.៩% ដែលស្មើទៅនឹងប្រមាណ ៤.៧៧លាននាក់ត្រូវបានព្យាបាលជាសះស្បើយ។ ដោយឡែកការលើកឡើងរបស់បណ្តាញផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើងខាងលើនេះ ធើ្វឡើងស្របពេលដែលវិបត្ដិជំងឺកូវីដ ១៩នៅតែជាបញ្ហាចោទដ៏ចម្បងសម្រាប់បណ្ដាប្រទេសជិតខាងឯទៀតនៅក្នុងតំបន់អាស៊ី ដែលបង្កឡើងដោយវីរុសកូវីដ Omicron បម្លែងថ្មីប្រភេទ BA.4 និង BA.5។

បណ្តាញផ្សព្វផ្សាយរដ្ឋ KCNA ខាងលើ ក៏បានបន្ដកោតសរសើរលើយុទ្ធនាការប្រឆាំងទៅនឹងជំងឺកូវីដដែលរដ្ឋាភិបាលបក្សកុម្មុយនិសរបស់លោក Kim Jong Un ខិតខំបង្កើតឡើងក្នុងពេលកន្លងមក ដែលបានជួយសង្គ្រាះពលរដ្ឋកូរ៉េខាងជើងចេញពីវិបត្ដិជំងឺឆ្លងដ៏កាចសាហាវមួយនេះ។
ដោយឡែកស្ថាប័នអង្គការសុខភាពពិភពលោក (WHO) ឯណោះវិញ បានបង្ហាញមន្ទិលសង្ស័យទៅលើការអះអាងរបស់ប្រទេសកូរ៉េខាងជើងនៅពេលនេះ ដោយសារតែការកង្វះប្រភពព័ត៌មានឯករាជ្យដែលគួរឱ្យទុកចិត្ដបាន និងហាក់ដូចជាលឿនខ្លាំងពេកស្របពេលដែលប្រទេសមួយនេះធ្លាប់បានប្រកាសអំពីការឆ្លងរាលដាលនូវជំងឺកូវីដយ៉ាងធ្ងន់ធ្ងរកាលពីក្នុងខែមិថុនាកន្លងទៅ៕

ប្រែសម្រួល៖ វ័រ តុលា
ប្រភព៖ Reuters Connect

Recently Posts