Gareth Bale ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ឲ្យ Los Angeles FC

  • Admin Page
  • July 26, 2022
  • Views 177

d4ca44cad7e0fd053bb28242414c7efb
86c8e0d861a3ccda9fec49919080fafd

​បាល់ទាត់៖ ​ខ្សែប្រយុទ្ធ​វែ​ល Gareth Bale បាន​ស៊ុត​បញ្ចូល​ទី​គ្រាប់​ដំបូង​ជាមួយ​ក្លិប​ថ្មី Los Angeles FC ក្នុង​ជ័យជំនះ ២-០ លើ Sporting Kansas City ថ្ងៃ​អាទិត្យ​ម្សិលមិញ​នៃ​ក្របខណ្ឌ​អាមេរិក Major League Soccer​។

​​កីឡាករ​វ័យ ៣៣ ឆ្នាំ​ដែល​បាន​ចូល​លេង​ប្រកួត​ដំបូង​សប្តាហ៍​មុន​នោះ រកបាន​គ្រាប់​ដំបូង​របស់ខ្លួន​នៅ​នាទី​ទី ៨៣ ក្រោយ​ត្រូវ​ប្តូរ​ចូល​។ ​Bale បាន​និយាយថា នេះ​ជា​គ្រាប់​ដ៏​មាន​សារសំខាន់​របស់គេក្នុង​របត់​នៃ​អាជីព​របស់ខ្លួន​នៅលើ​ទឹកដី​អាមេរិក​នេះ និង​រីករាយ​ដែល​ជួយ LAFC បាន​បី​ពិន្ទុ​។ ​កីឡាករ​វ័យ ៣៣ ឆ្នាំ​រូបនេះ​បាន​ផ្លាស់​មកកាន់​ទឹកដី​អាមេរិកបន្ទាប់ពី​ផុត​កិច្ចសន្យា​ជាមួយ Real Madrid និង​បាន​ចុះហត្ថលេខា​លេង​ឲ្យ LAFC ដល់​ឆ្នាំ២០២៤​។​ ​Los Angeles FC កំពុង​នាំមុខគេ​ក្នុង​តារាង​ក្របខណ្ឌ​លី​គ​កំពូល​អាមេរិក Major League Soccer នៅ​ភាគ​ខាងលិច ខណៈ​ប្រកួត​បន្ទាប់​របស់​ពួកគេ​គឺ​ត្រូវ​ទទួល Seattle Sounders ថ្ងៃ​សៅរ៍​ ទី៣០ ខែកក្កដា​នេះ​។

 

​អត្ថបទ​៖​នាង សុភា​វុ​ធ

 

 

Recently Posts