ក្រសួងការបរទេសចិន មិនទាន់អាចបញ្ជាក់អំពីកាលបរិច្ឆេទនៃកិច្ចសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន និងប្រធានាធិបតីអាម៉េរិកបាននៅឡើយទេ

  • Admin Page
  • July 29, 2022
  • Views 151

ចិន៖ អ្នកនំាពាក្យក្រសួងការបរទេសចិនលោក Zhao Lijian បានបដិសេដបញ្ជាក់ទៅនឹងការចោទសួររបស់ក្រុមអ្នកសារព័ត៌មានអំពីកាលបរិច្ឆេទពិតប្រាកដនៃកិច្ចសន្ទនាគ្នាតាមរយៈប្រព័ន្ធទូរស័ព្ទរវាងមេដឹកនាំរបស់ប្រទេសចិនប្រធានាធិបតីលោក Xi JingPing ហើយនិងលោកប្រធានាធិបតីអាម៉េរិក Joe Biden លើបញ្ហាភាពតានតឹងនៅក្នុងតំបន់ច្រកសមុទ្រកោះតៃវ៉ាន់ ខណៈដែលមន្រ្តីជាន់ខ្ពស់របស់សហរដ្ឋអាម៉េរិកគ្រោងនឹងធើ្វដំណើរមកបំពេញទស្សនកិច្ចរបស់ខ្លួនទៅកាន់ដែនកោះតៃវ៉ាន់នាពេលខាងមុខនេះ។

គួរបញ្ជាក់ដែរថា ប្រទេសចិនធ្លាប់បានព្រមានថានឹងធើ្វការឆ្លើយតបយ៉ាងពេញទំហឹង ប្រសិនបើប្រធានសភាអាម៉េរិកគឺលោកស្រី Nancy Pelosi ធើ្វដំណើរទស្សនកិច្ចមកកាន់កោះតៃវ៉ាន់នៅពេលខាងមុខ។ ពាក់ព័ន្ធទៅនឹងបញ្ហាភាពតានតឹងនេះដែរ ប្រធានាធិបតីរបស់ប្រទេសទាំងពីរ គ្រោងនឹងជួបពិភាក្សាគ្នាតាមរយៈទូរសព័្ទដើម្បីស្វែងរកដំណោះស្រាយសមស្របណាមួយសម្រាប់សម្របសម្រួលលើបញ្ហាកោះតៃវ៉ាន់ក៏ដូចបញ្ហានៅក្នុងតំបន់សមុទ្រចិនខាងត្បូងទាំងមូលដែលសុទ្ធសឹងជាបញ្ហាដ៏ចម្រូងចម្រាសនិងបានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងទៅលើកិច្ចទំនាក់ទំនងរវាងសហរដ្ឋអាម៉េរិកហើយនិងប្រទេសចិន។

ដោយឡែកមន្រ្តីសេតវិមានអាម៉េរិកឯណោះវិញ បានលើកឡើងឱ្យដឹងថា កិច្ចសន្ទនាតាមរយៈទូរស័ព្ទរវាងលោកប្រធានាធិបតី Xi JingPing ហើយនិងលោក Joe Biden នោះ នឹងមានរបៀបវារៈសំខាន់ៗជាច្រើនដែលមេដឹកនាំទាំងពីរនឹងធើ្វការពិភាក្សាគ្នា ដោយក្នុងនោះក្រៅតែពីបញ្ហាកោះតៃវ៉ាន់ ក៏មានទាំងបញ្ហាវិបត្ដិសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនផងដែរ ដែលមកទល់នឹងពេលនេះរដ្ឋាភិបាលរបស់ប្រទេសចិននៅមិនទាន់ចេញសេចក្ដីការណ៍ថ្កោលទោសណាមួយប្រឆាំងទៅនឹងប្រទេសរុស្ស៊ីក្នុងការឈ្លានពានដោយខុសច្បាប់មកលើប្រទេសអ៊ុយក្រែននៅឡើយទេ៕

ប្រែសម្រួល៖ វ័រ តុលា

ប្រភព៖ Reuters Connect

62e3821acd4ec
Recently Posts