ឧកញ៉ាម៉ុង ឫទ្ធី ប្រកាសដាំកូនឈើប្រណិតរាប់ពាន់ដើម នៅភ្នំតាម៉ៅ

  • Admin Page
  • August 08, 2022
  • Views 130

62efe0e95297a

តាកែវ៖ ដោយបាន​ទទួល​ការ​អនុញ្ញាត​ដ៏ខ្ពង់ខ្ពស់​បំផុត​ពី​សម្តេច​អគ្គមហាសេនា​បតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ឱ្យដាំដើមឈើ​ប្រណិត​ឡើងវិញ​នៅលើ​ទីតាំង​ដែលបាន​ឈូសឆាយ លោកឧកញ៉ា ម៉ុង ឫទ្ធី បានប្រកាសថា នឹងយកកូនឈើប្រណិតទៅដាំនៅព្រឹក​ស្អែក​ថ្ងៃ​ទី​៨ ខែសីហា ឆ្នាំ​២០២២ ក្នុងនោះកូនឈើ​បេង​ចំនួន ១០០០ដើម​ កូនឈើ​ធ្នង់​ចំនួន ១០០០ដើម​សរុប ២០០០ដើម។ នេះបើយោងតាមហ្វេសបុកផ្លូវការរបស់លោក នៅយប់ថ្ងៃទី៧ ខែសីហា ឆ្នាំ២០២២។

 

ដោយឡែក នៅថ្ងៃទី​៩ ខែសីហា លោកឧកញ៉ា ម៉ុង ឫទ្ធី ក៏បានអះអាងថា នឹង​ជញ្ជួនកូនឈើបេង និងធ្នង់​​ចំនួន ៥០​០០ដើម​បន្ថែម​ទៀត​ ហើយនឹងអាច​ដឹក​ជញ្ជួន​ទៅជាបន្តបន្ទាប់​ថែមទៀត​។ លោកថា បើតាមការដឹងក្រៅ​ផ្លូវការ​ថា​ ផ្ទៃដី​ដែលឈូសឆាយ​អស់​ចំនួន​ប្រមាណ​ជា ៥០០​ហិកតា​។ ប្រសិនបើដាំ​ ៧ម៉ែត្រ x ៧ម៉ែត្រ = ២០៤ដើម​ សរុបកូនឈើម​ដែលមាន​តម្រូវ​ការ​ទាំងអស់​ ​ប្រមាណជា ១០២.០០០ដើម។

 

សូមបញ្ជាក់ថា នៅព្រឹក​​ថ្ងៃទី​៨ ខែសីហា ឆ្នាំ​២០២២ លោកឧកញ៉ា និង​លោកស្រី នឹង​ដឹកនាំ​ក្រុម​អ្នក​បច្ចេកទេស​បុគ្គលិក​កម្មករ​ ផ្នែក​កសិកម្មរបស់​ក្រុមហ៊ុន ម៉ុង​ ឫទ្ធី​គ្រុប​ ទៅ​ចូលរួម​ចំណែក​ដាំដើមឈើ​ឡើងវិញ​ នៅក្នុង​តំបន់​ភ្នំ​តាម៉ៅ​ ស្រុកបាទី​ ខេត្ត​តាកែវ​។ លោកក៏បានប្រកាសដែរថា ​បើមានអ្នកចង់​ចូលរួមចំណែកដាំ​ដើមឈើឡើងវិញ លោកស្វាគមន៍ដោយក្តី​សោមនស្ស​រីករាយ​​ជួបគ្នា​នៅភ្នំតាម៉ៅ​៕

Recently Posts