បុរសម្នាក់ ផឹកស្រាស្រវឹង ជិះម៉ូតូទៅស្ពានជ្រោយចង្វារ រួច ប្រមូលសម្ភារមានតម្លៃដាក់ចូលក្រោមកែបម៉ូតូចាក់សោករជាប់គប់សោរម៉ូតូចូលទន្លេ និងលោតទឹកសម្លាប់ខ្លួន តែមិនសម្រេច

  • Admin Page
  • August 11, 2022
  • Views 434

62f4862152732
62f4862133568
62f4862148089
62f486215e9a7
62f4860fbead5
62f486212884f

ភ្នំពេញ៖ បុរសម្នាក់ ផឹកស្រាស្រវឹងបានបែកគំនិតជិះម៉ូតូមក ស្ពានជ្រោយចង្វារ ហើយប្រមូលសម្ភារមានតម្លៃដាក់ចូលក្រោមកែបម៉ូតូ រួចចាក់សោករម៉ូតូជាប់ គប់សោរម៉ូតូចូលទន្លេ រួចក៏ធ្វើសកម្មភាពលោតទឹកសម្លាប់ខ្លួន តែមិនបានសម្រេច ត្រូវប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេល។ 

 

ករណីនេះបានកើតឡើងនៅវេលាម៉ោង៩:៣០នាទីយប់ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ នៅលើស្ពានជ្រោយចង្វារថ្មី សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ជនរងគ្រោះមានឈ្មោះ សុខា អាយុ២៧ឆ្នាំ ស្នាក់បន្ទប់ជួល ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ 

 

យោងតាមប្រភពពីប្រជាពលរដ្ឋដែរឃើញករណីនេះ បានឱ្យដឹងថា មុនកើតហេតុ គាត់ឃើញបុរសខាងលើជិះម៉ូតូម៉ាក ហុងដាស្កុបពី ពណ៌ខៀវលាយទឹកក្រូច ពាក់ស្លាកលេខ ពោធិ៍សាត់ 1D2266 ទិសពីរង្វង់មូលគួចកាណុង សំដៅទៅខាងរង្វង់មូលព្រហ្មមុខបួន។ ខណៈ បុរសខាងលើធ្វើដំណើរមកដល់ចំណុចពាក់កណ្ដាលស្ពាន ក៏ឈប់ម៉ូតូ រួចប្រមូលសម្ភារមានតម្លៃដាក់ចូលក្រោមកែបម៉ូតូ និងចាក់សោកម៉ូតូជាប់ រួចគប់សោរម៉ូតូចូលទន្លេ ហើយធ្វើសកម្មភាពលោតទឹកបាត់ស្រមោល។ ខណៈលោតដល់ទឹក បុរសខាងលើ បានស្រែកឱ្យគេជួយ ភ្លាមៗក៏មានប្រជាពលរដ្ឋនេសាទបោះពោងសុវត្ថិភាពឱ្យតោង និងចេញទូកទៅជួយស្រង់នាំមកច្រាំងទន្លេដោយសុវត្ថិភាពភាព។ 

 

ប្រភពពីបុរសរងគ្រោះ បានឱ្យដឹងទាំងស្ថានភាពស្រវឹងថា មុនកើតហេតុ គាត់ទើបនឹងចេញពីកម្មវិធីជួបជុំមិត្តភក្តិ ហើយផឹកស្រាអស់ច្រើនកំប៉ុងស្រវឹង ក៏នឹកឃើញចង់លោតទឹក ដោយអត់មានពិបាកចិត្តរឿងអ្វីទេ ហើយគាត់បញ្ជាក់ថា គាត់គ្មានចេតនាលោតទឹកសម្លាប់ខ្លួនទេ គាត់គ្រាន់លោតលេងប៉ុណ្ណោះ។ 

 

ប៉ុន្តែបើយោងតាមប្រភពប្រជាពលរដ្ឋអះអាងថា គាត់ពិបាកចិត្តរឿងគ្រួសារស្តីបន្ទោស រឿងគាត់ធ្វើបាត់ម៉ូតូ អស់មួយគ្រឿងកាលពីដើមខែសីហា។ ម្យ៉ាងវិញទៀត គ្រួសារគាត់ចូលចិត្តស្តីបន្ទោសគាត់រឿងដដែលៗ ទើបធ្វើឱ្យគាត់អន់ចិត្ត ក៏បែកគំនិតមកលោតទឹកដើម្បីរំសាយ អារម្មណ៍។ 

 

ក្រោយកើតហេតុ ម៉ូតូជនរងគ្រោះ ត្រូវបានសមត្ថកិច្ច យកទៅរក្សាទុកនៅគោលដៅប្រចាំការរបស់សមត្ថកិច្ច នៅក្រោមស្ពានជ្រោយចង្វារ និងទំនាក់ទំនងហៅសាច់ញាតិមកទទួលយកបុរសខាងលើត្រឡប់ទៅផ្ទះវិញ៕ 

 

ដោយ៖ ឌីយ៉ាម៉ង់

Recently Posts