ខ្មាន់កាំភ្លើង បាញ់៨គ្រាប់ទៅលើរថយន្តទំនើបមួយគ្រឿង ផ្អើលទាំងយប់បណ្តាលឱ្យរងរបួសម្នាក់

  • Admin Page
  • July 25, 2022
  • Views 203

62de1340729b0
62de09c3dacfc
62de09c3e9166

ភ្នំពេញ៖ បុរសជនជាតិបរទេសម្នាក់ និងស្ត្រីម្នាក់ ជិះរថយន្ដម៉ាក់ RANGER Rover Vogue ពណ៌ខ្មៅ ត្រូវបានខ្មាន់កាំភ្លើងដេញបាញ់ពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ចចេញធ្វើការអន្តរាគមន៍ភ្លាមៗ នៅវេលាម៉ោង ១:៥០នាទី រំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ ស្ថិតនៅបណ្តោយផ្លូវជាតិលេខ៥ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញបុរសជនជាតិម្នាក់ និង ស្ត្រីម្នាក់ ជិះរថយន្ដម៉ាក RangRover Vogue ពណ៌ខ្មៅ ពាក់ស្លាកលេខ កម្ពុជា JS-3333 ជិះគេចខ្លួនពីខ្មាន់កាំភ្លើង ដែលដេញបាញ់ប្រហារនៅតាមផ្លូវជាតិលេខ៥ ដោយព្យាយាមរត់គេចដើម្បីសង្គ្រោះខ្លួនឯង បណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ។ នៅពេលដល់ចំណុចមន្ទីរពេទ្យសម្ភពសុខភាពស្ត្រី ក៏បានរត់ចូលទៅខាងក្នុង ដើម្បីសង្គ្រោះ។ ខណៈពេលដែលចូលទៅពិនិត្យ គ្រូពេទ្យបានបញ្ជាក់ថា ដោយសារស្ថានភាពមុខរបួសធ្ងន់ធ្ងរខ្លាំង ខាងមន្ទីរពេទ្យមិនហ៊ានទទួលសង្គ្រោះទេ។ ពេលនោះជនរងគ្រោះ ក៏បានដើរចេញទាំងសភាពឈាមហូរស្រោចពេញដងខ្លួន ក៏ព្យាយាមបន្តធ្វើដំណើរទៅមុខទៀតតាមបណ្តោយផ្លូវជាតិលេខ៥ ដើម្បីស្វែងរកមន្ទីពេទ្យសង្គ្រោះខ្លួនជាបន្ទាន់។

 

សូមបញ្ចាក់ថា ទាក់ទងនឹងបញ្ហានេះ ក្រុមជនសង្ស័យដែលធ្វើសកម្មភាពដេញតាមបាញ់ប្រហារជនរងគ្រោះនៅមិនទាន់កំណត់អត្តសញ្ញាណបាននៅឡយទ។ ចំណែកឯម្ចាស់រថយន្ត ជាជនរងគ្រោះ បានបន្សល់ទុករថយន្តចតនៅកណ្ដាលផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់កម្លាំងសមត្ថកិច្ច និងបានរកឃើញស្នាមធ្លុះដែលខ្មាន់កាំភ្លើងបាញ់ត្រូវសរុបចំនួន ៨ចំណុច មាន ទ្វារខាងឆ្វេងចំនួន ៣គ្រាប់ ទ្វារខាងក្រោយចំនួន ៤គ្រាប់ ខាងលើកញ្ចក់ ២គ្រាប់ខាងក្រោម ២ និងកញ្ចក់ក្រោយចំនួន ១គ្រាប់ និងកង់ខាងក្រោយបែក រងការខូចខាតទាំងស្រុង។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានចុះទៅដល់យករថយន្តជនរងគ្រោះទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ រង់ចាំម្ចាស់រថយន្តទទួលវិញ ហើយប្រាប់ឲ្យធ្វើបណ្តឹង ដើម្បីងាយស្រួលដល់កម្លាំងសម្ថកិច្ចបើកការស្រាវជ្រាវរកជនដៃដល់៕

Recently Posts