​ទីតាំងល្បែងចំនួន​ ៩.០០០ទីតាំង​ ត្រូវបានបង្ក្រាបនៅទូទាំងប្រទេស និង​ឃាត់មនុស្ស​ជាង ១​ម៉ឺន​ ៣ពាន់នាក់

  • Admin Page
  • October 02, 2022
  • Views 363

633929124995d
633929123a033
63392912640bf
633929126f987
79e54fa270a25ee34c117edd059670e2

ភ្នំពេញ​៖​ កម្លាំង​សមត្ថកិច្ច​នៅ​ទូទាំង២៥រាជធានី-ខេត្ត ​បានចុះបង្ក្រាបទីតាំង​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទ ​បានប្រមាណ​ជាង ៩ពាន់ទីតាំង និង​ឃាត់ខ្លួន​មនុស្សចំនួន​ ​១៣.០៣២នាក់​(ស្រី​ចំនួន ៥.៥៨៩នាក់)​ ក្នុងនោះមានមួយចំនួនធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា និង​មួយចំនួនទៀត ក៏បានចាត់វិធានការ​ច្បាប់​ ​បញ្ជូនទៅ​តុលាការ​ ​គិតត្រឹម​រយៈពេល ១៧ថ្ងៃ ពោលគឺ​ ចាប់ពី​ថ្ងៃទី​១៥ ខែកញ្ញា ដល់​ថ្ងៃទី១ ខែតុលា ឆ្នាំ​២០២២។​

 

​លោក​ សុខ ផល ប្រធាន​ក្រុមការងារ​បង្ក្រាប​ការលេង​ល្បែងស៊ីសងខុសច្បាប់​គ្រប់​ប្រភេទ បាន​ឱ្យដឹងថា​ ​ជនសង្ស័យចំនួន ១២.៧៨៦នាក់(​ស្រី ៥.៤៩៤នាក់) បានធ្វើការ​អប់រំ និង​ធ្វើ​កិច្ចសន្យា​ និងបានបញ្ជូនទៅ​តុលាការចំនួន ២៤៦នាក់(​ស្រី ៩៥នាក់​)។​

 

សូមបញ្ជាក់ថា កាល​ថ្ងៃទី​១៤ ខែកញ្ញា ឆ្នាំ​២០២២​ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានចេញ​លិខិត​បង្គាប់​ការចាត់តាំង​ លោក សុខ ផល រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ ដឹកនាំ​ក្រុមការងារ ដើម្បី​សហការ បង្ក្រាប​ល្បែងស៊ីសង ខុសច្បាប់​គ្រប់​ប្រភេទ ទូទាំងប្រទេស​៕

Recently Posts