បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៥២ គីឡូក្រាម

  • Admin Page
  • July 24, 2022
  • Views 227

ea3e3c24697a487f7c60ea3ab184cba9
5687e12574ce98d7aabb27b49586cea5
e023e8007fb9888b7ff1044ce5f9362a
f0d0ae06456df9f1c6dd702a88d1f6fd
4019c62a44638f7333925b8160f73390

ភ្នំពេញ ៖ សមត្ថកិច្ចជំនាញនៃមន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបករណីជួញដូរគ្រឿងញៀន ចាប់ខ្លួនជនសង្ស័យ ១នាក់ និងរឹបអូសគ្រឿងញៀនជាង ៥២ គីឡូក្រាម ។

 

សមត្ថកិច្ចប្រាប់អោយដឹងថា កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ វេលាម៉ោង១១ និង៣០នាទី កម្លាំងជំនាញ (ក៥) នៃមន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំដោយ លោក ឧត្ដមសេនីយ៍ទោ សាន សុទ្ធី សហការជាមួយកម្លាំងជំនាញ នៃស្នងការដ្ឋាននគរបាលរាជាធានីភ្នំពេញ ក្រោមការសម្របសម្រួលពីលោក សុិត វណ្ណ: ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបបទល្មើសគ្រឿងញៀន នៅចំណុច មុខបន្ទប់ជួល C04 ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែងឯង ខណ្ឌច្បារអពៅ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ ១នាក់ ។

 

ជនសង្ស័យដែលសមត្ថកិច្ចចាប់ខ្លួនឈ្មោះ ឆន សុខា ភេទស្រី អាយុ ៤១ឆ្នាំ ជនជាតិ ខ្មែរ ចាប់យកវត្ថុតាង មេតំហ្វេតាមីន (ICE) ទម្ងន់ ៥២ គីឡូ ៦០៨.៤៦ក្រាម។

 

ចំពោះជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាបាន កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ បន្តតាមនីតិវិធី ។

 

សមត្ថកិច្ចបញ្ជាក់អោយដឹងថា ប្រតិបត្តិការនេះដោយអនុវត្តតាមបញ្ជា លោកនាយឧត្ដមសេនិយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង លោកនាយឧត្ដមសេនិយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ក្រោមការបញ្ជាដឹកនាំផ្ទាល់ របស់ លោកឧត្ដមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ៕អត្ថបទ ៖ តារាវុទ្ធី

Recently Posts