ឃាត់ខ្លួនជនជាតិវៀតណាម និងខ្មែរ ចំនួន០៨នាក់ ដែលលក់ឆ្នោតវៀតណាមដោយខុសច្បាប់ ដកហូតឆ្នោត១១៧៥សន្លឹក

  • Admin Page
  • October 02, 2022
  • Views 397

img_20221002_084138_249
img_20221002_084136_528

ខេត្តស្វាយរៀង ៖ ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២កន្លងទៅនេះ ប៉ុស្ដិ៍នគរបាលរដ្ឋបាលសង្កាត់បាវិត បានចុះបង្រ្កាបជនជាតិ វៀតណាម និងខ្មែរ ដែលលក់ឆ្នោតវៀតណាម ដោយខុសច្បាប់ ចំនួន ០៨ នាក់ ស្រី ០១ នាក់ ក្នុងនោះជនជាតិខ្មែរ ០១ នាក់ ជនជាតិវៀតណាម ០៧នាក់ ស្រី ០១នាក់ ជាលទ្ធផល ប៉ុស្តិ៍នគរបាលរដ្ឋបាលបាវិត បានដកហូតឆ្នោត ចំនួន ១១៧៥ សន្លឹក ។

 

យោងតាមសមត្ថកិច្ចបានឲ្យដឹងថា កន្លងមានជនជាតវៀតណាមទាំងនេះតែងតែធ្វើសកម្មភាពដើរលក់ឆ្នោតជាតិវៀតណាមនៅតាម ដងផ្លូវសាធារណៈ នៅតាមតៀមកាហ្វេ ផ្ទះលក់បាយ តាមផ្សារ និង តាមទីប្រជុំជន ក្នុងភូមិសាស្ត្រទឹកដីក្រុងបាវិត។

 

ប្រភពបានបន្តទៀតថា ក្រោយពីទទួលបានបទបញ្ជាពីថ្នាក់ដឹកនាំឲ្យបញ្ឈប់រាល់ល្បែងសុីសងគ្រប់ប្រភេទនោះសមត្ថកិច្ចយើងចុះល្បាតស្រាប់តែប្រទះឃើញជនជាតិវៀតណាមទាំងនេះដើរលក់ឆ្នោតនៅតាមទីសាធារណៈក៏បាននាំខ្លួនមកប៉ុស្តិ៍រដ្ឋបាលសង្កាត់បាវិត ធ្វើកិច្ចសន្យា អប់រំ ណែនាំ ឱ្យបញ្ឈប់លក់ឆ្នោតបន្តទៀត បើសិនមិនអនុវត្តតាមកិច្ចសន្យានេះទេ សមត្ថកិច្ច និងចាត់វិធានការតាមផ្លូវច្បាប់៕សម្រួលអត្ថបទដោយ ពន្លឺ

Recently Posts