ជនសង្ស័យគ្រឿងញៀន៣០នាក់ ត្រូវបានចាប់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាប១២ករណី នៅថ្ងៃទី៣១ខែកក្កដា

  • Admin Page
  • August 01, 2022
  • Views 151

62e742bde4ba9
62e742bdef01d
62e742a774dda

ភ្នំពេញ៖ ជនសង្ស័យគ្រឿងញៀនចំនួន ៣០នាក់ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១២ករណី នៅទូទាំងប្រទេស នៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ ក្នុងចំណោមជនសង្ស័យទាំងចំនួន ៣០នាក់ មានករណីជួញដូរ ៧ករណី ឃាត់ខ្លួនមនុស្ស ១៤នាក់ ករណីដឹកជញ្ជូន រក្សាទុក ២ករណី ឃាត់មនុស្ស ២នាក់ ករណីប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១៤នាក់។

ចំពោះវត្ថុតាងដែលចាប់យក មានសារធាតុមេតំហ្វេតាមីន(Ice) ៧៧,២១ក្រាម និង១៦កញ្ចប់តូច និងមេតំហ្វេតាមីន(wy) ០,៧២ក្រាម។ ការបង្ក្រាបបទល្មើសគ្រឿងញៀនទាំង ១២ករណីនេះ មានកម្លាំងនគរបាល ៤អង្គភាព ក្នុងនោះមន្ទីរប្រឆាំងគ្រឿង បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ករណីប្រើប្រាស់ ២ករណី ឃាត់មនុស្ស ១០នាក់ ចាប់យកសារធាតុIce ០,៤២ក្រាម។

ក្រៅពីនេះកម្លាំងនគរបាលខេត្តបន្ទាយមានជ័យ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ៥,៦៧ក្រាម និងWy ០,៧២ក្រាម។ ខេត្តកណ្តាល បង្ក្រាបបានជួញដូរ ៣ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ០,៤២ក្រាម និង៤កញ្ចប់តូច។ ខេត្តសៀមរាប បង្ក្រាបបានករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ករណីប្រើប្រាស់ ១ករណី ឃាត់មនុស្ស ៤នាក់ ចាប់យកសារធាតុIce ៤៨,៦៥ក្រាម។

ដោយឡែក កម្លាំងកងរាជអាវុធហត្ថ ២អង្គភាពគឺ នៅខេត្តព្រះវិហារ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ១២កញ្ចប់តូច។ ខេត្តព្រៃវែង បង្ក្រាបបានការណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៧នាក់ ចាប់យកសារធាតុIce ២២,០៥ក្រាម៕

Recently Posts