នគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជនសង្ស័យជាមុខសញ្ញាចោឆក់ចំនួន ១៣នាក់បានជាបន្ទាប់

  • Admin Page
  • September 11, 2022
  • Views 555

631db8967c9d7
631db8969114f
631db89671eb0
631db89688bf3
631db89665f45

បន្ទាយមានជ័យ៖ កម្លាំងនគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនក្មេងៗមួយក្រុមដែលចេញធ្វើសកម្មភាពឆក់ និង កាប់គ្នាយ៉ាងសកម្មពេញថ្នល់ជាតិ នៅក្រុងប៉ោយប៉ែត ជាបន្តបន្ទាប់បានចំនួន ១៣នាក់បញ្ជូនទៅកាន់តុលាការ។

 

ក្រោយពីទទួលបានពាក្យប្តឹងហើយ សមត្ថកិច្ចចុះស្រាវជ្រាវបានរកឃើញឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៣នាក់ នៅរសៀល ថ្ងៃទី១០-១១ ខែកញ្ញាឆ្នាំ ២០២២នេះ។

 

លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានប្រាប់អ្នកយកព័ត៍មានឲ្យដឹងថា ការចុះបង្ក្រាបក្មេងជើងខ្លាំងនោះ អនុវត្តន៍តាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការ នគរបាលខេត្តបន្ទាយមានជ័យ ដឹកនាំដោយលោកវរសេនីយ៍ទោ ព្រហ្ម ពិសិដ្ឋ អធិការរង ទទួលផែននគរបាលយុត្តិធម៌ ដឹកនាំកម្លាំងបានដឹកនាំ កម្លាំងជំនាញនគរបាលយុត្តិធម៌ នៃអធិការដ្ឋាន នគរបាល ក្រុងប៉ោយប៉ែតចុះស្រាវជ្រាវ បង្ក្រាបឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ចំនួន ១៣នាក់ពាក់ព័ន្ធករណីលួចនឹងកាប់គេយ៉ាងយ៉ាងគឃ្លើន

នៅក្នុងក្រុងប៉ោយប៉ែត។

 

លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា

ជនសង្ស័យទាំង៧នាក់១/ឈ្មោះ ឡី យ៉េតហៅប៊ីហ្សូម ភេទប្រុស អាយុ១៦ឆ្នាំ ២/ឈ្មោះកុល សំណិត ហៅណិត ភេទប្រុស អាយុ១៦ឆ្នាំ ៣/ឈ្មោះអ៊ី គឹមអេង ហៅអៀង ភេទប្រុស អាយុ១៧ឆ្នាំ ៤/ឈ្មោះ យីម ទីន ភេទប្រុស អាយុ១៨ឆ្នាំ ៥/ឈ្មោះ ហួត លីម៉ិញ ហៅសីហា អាយុ១៧ឆ្នាំ ៦/ឈ្មោះសុវណ្ណ ធៀន ភេទប្រុស អាយុ១៥ឆ្នាំ ៧/ឈ្មោះផល បុរី ហៅបែនថែន ភេទប្រុស អាយុ១៤ឆ្នាំ ៧នាក់នេះរស់នៅ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ រួចយកមកអធិការដ្ឋានដើម្បីសួរនាំ។

 

ជនសង្ស័យទាំង៧នាក់ខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះ និងយកម៉ូតូរបស់ជនរងគ្រោះ ពិតប្រាកដមែនជនសង្ស័យនេះ ជាមុខសញ្ញា កាប់គេ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែត។

 

លោកវរសេនីយ៍ឯក សៅ សារឿនបានបញ្ជាក់ឲ្យដឹងបន្តទៀតថា លុះបន្ទាប់មកនៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កម្លាំងជំនាញបានបន្តធ្វើការស្រាវជ្រាវឃាត់បានជនសង្ស័យចំនួន៥នាក់ទៀត នៅស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ មាន១/ឈ្មោះ ហេង លីហ៊ាង ហៅវែង ភេទប្រុស អាយុ១៦ឆ្នាំ ២/ឈ្មោះឆេង រ៉ូបឺត ហៅបឺត ភេទប្រុស អាយុ១៦ឆ្នាំ

៣/ឈ្មោះលី ដា ហៅកាក់ ភេទប្រុស អាយុ១៤ឆ្នាំ ៤/ឈ្មោះចាន់ រិទ្ធី ហៅចន ភេទប្រុស អាយុ១៥ឆ្នាំ ៥/ឈ្មោះផល ផាសិទ្ធ ហៅជ្រុយ អាយុ១៦ឆ្នាំ។ ជនសង្ស័យទាំង៥នាក់រស់នៅក្នុងក្រុងប៉ោយប៉ែត ជាមុខសញ្ញាកាប់ និងឆក់ យ៉ាងសកម្មនៅក្នុងភូមិសាស្រ្តក្រុងប៉ោយប៉ែតនេះដែរ។

 

បច្ចុប្បន្ន ជនសង្ស័យទាំង១៣នាក់កម្លាំងជំនាញសុំឃាត់ខ្លួនព្រមទាំងវត្ថុតាង កសាងសំណុំរឿងបញ្ជួនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យនិងចាត់ការបន្តតាមនីតិវិធីច្បាប់៕

 

 

អត្ថបទ៖ ជា ថន

Recently Posts