ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៥៤នាក់ ក្នុងបទល្មើស២៦ករណី នៅទូទាំងប្រទេសក្នុងថ្ងៃទី១៨ ខែកក្កដា

  • Admin Page
  • July 19, 2022
  • Views 183

9cf7f69c-e582-42d4-936f-f4b83d255b9a
eb628853-879a-431b-a90f-35776ef37f20
79d978a5-0e44-4622-94d1-ae7b4a8fcd8f

ភ្នំពេញ៖ ជនសង្ស័យគ្រឿងញៀនចំនួន ៥៤នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៦ករណី នៅទូទាំងប្រទេស នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។

ក្នុងរបាយការណ៍បានបញ្ជាក់ថា ក្នុងចំណោមជនសង្ស័យចំនួន ៥៤នាក់ មានករណីជួញដូរ ១២ករណី ឃាត់ខ្លួនមនុស្ស ៣១នាក់(ស្រី ៣នាក់) ករណីដឹកជញ្ជូន រក្សាទុកចំនួន ៧ករណី ឃាត់ខ្លួនមនុស្ស ១១នាក់ ករណីបើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ករណីប្រើប្រាស់ចំនួន ៦ករណី ឃាត់ខ្លួនមនុស្ស ១០នាក់(ស្រី ២នាក់)។ ចំពោះវត្ថុតាងដែលចាប់យក មានមេតំហ្វេតាមីន(Ice) ស្មើនឹង ៤២៩០៧,៦៤ក្រាម និង២៥កញ្ចប់តូច, កេតាមីន(Ke) ស្មើនឹង ១៩៥២,០ក្រាម, អ៊ិចស្ត្រាស៊ី(mdma) ស្មើនឹង ១០៦,០ក្រាម។

ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀននេះមានចំនួន ៨អង្គភាព ក្នុងនោះស្ថាប័ននគរបាលមាន ៦អង្គភាព
មានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បង្ក្រាបបានករណីជួញដូរ ៣ករណី ឃាត់ខ្លួនមនុស្ស ១៥នាក់ ករណីប្រើប្រាស់ ៤ករណី ឃាត់ខ្លួនមនុស្ស ៧នាក់(ស្រី ១នាក់) ចាប់យកថ្មាំប្រភេទIce ៤២៨៧៩,២១ក្រាម, Ke ១៩៥២,០ក្រាម និងMDMA ១០៦,០ក្រាម។ នគរបាលខេត្តបាត់ដំបង បង្ក្រាបបានករណីរក្សាទុក ២ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ចាប់យកថ្នាំIce ៣,៨៧ក្រាម។ នគរបាលខេត្តកំពង់ឆ្នាំង បង្ក្រាបករណីបើកបរក្រោមឥទ្ឋពល ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់។ នគរបាលខេត្តកណ្តាល បង្ក្រាបបានករណីជួញដូរ ២ករណី ឃាត់ខ្លួមមនុស្ស ៦នាក់ ករណីរក្សាទុក ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់(ស្រី ១នាក់) ចាប់យកថ្នាំIce ០,៣១ក្រាម និង៧កញ្ចប់តូច។ រាជធានីភ្នំពេញ បង្ក្រាបបានករណីជួញដូរ ៦ករណី ឃាត់ខ្លួនមនុស្ស ៩នាក់ ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួមនុស្ស ១នាក់ និងអនុវត្តដីកា ៣ករណី ចាប់ខ្លួនមនុស្ស ៣នាក់(ស្រី ១នាក់) ចាប់យកថ្នាំIce ២៤,២៥ក្រាម។ នគរបាលខេត្តត្បូងឃ្មុំ បង្ក្រាបបានករណីរក្សាទុក ២ករណី ឃាត់ខ្លួនមនុស្ស ២នាក់ និងអនុវត្តដីកា ១ករណី ចាប់ខ្លួនមនុស្ស ១នាក់ ចាប់យកថ្នាំIce ៤កញ្ចប់តូច។

ដោយឡែង សម្រាប់កម្លាំងកងរាជអាវុធហត្ថ ២អង្គភាពគឺ នៅខេត្តកំពង់ចាម បង្ក្រាបបានករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់(ស្រី ១នាក់)។ ខេត្តកណ្តាល បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកថ្នាំIce ១៤កញ្ចប់តូច៕

Recently Posts