ផ្ទុះអាវុធបណ្តាលឱ្យស្លាប់មនុស្សបីនាក់ ក្នុងខុនដូមួយកន្លែង នៅខណ្ឌបឹងកេងកង

  • Admin Page
  • August 29, 2022
  • Views 309

630c2de542bd0
630c2de536662
630c2de523f71
630c2de5515b9
630c2dd87d067
630c2de5318eb
630c2de51c481

ភ្នំពេញ៖ មានករណីផ្ទុះអាវុធមួយបានកើតឡើង បណ្តាលឲ្យជនជាតិចិនចំនួន ៣នាក់ បានស្លាប់នៅកន្លែងកើតហេតុ កាលពីវេលាម៉ោង២:០០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២២ ស្ថិតនៅក្នុងខុនដូ ហ្គោល ក្លាស(Gold CLASS) អគារលេខ៣៥ បន្ទប់លេខ៦០៦ ជាន់ទី៦ ភូមិ៦ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ច បានឲ្យដឹងថា តាមការបំភ្លឺពីឈ្មោះ HSU YU LIN ភេទប្រុស ជនជាតិ ចិនតៃវ៉ាន់ ត្រូវជាមិត្តភក្កិ បានឲ្យដឹងថា សពជនរងគ្រោះដែលស្លាប់ទាំង ៣នាក់ រួមមាន ឈ្មោះ XIAO LING ភេទប្រុស អាយុប្រហែល ៣០ឆ្នាំ ជនជាតិចិន, ឈ្មោះ AH WEI ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន, ឈ្មោះAH HONG ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន។

សពជនរងគ្រោះទាំងបីនាក់គ្មានលិខិតឆ្លងដែនទេ។ ចំណែកវត្ថុតាងនៅកន្លែងកើតហេតុរួមមាន អាវុធខ្លីម៉ាក Glock 19 ពណ៌ស្ករចំនួន ១ដើម, បង់ចំនួន២ គ្រាប់ចំនួន ៤១គ្រាប់, គ្រឿងញៀនប្រភេទ កេតាមីនចំនួន៤៣.៦៧ក្រាម, ទូរសព្ទ ១គ្រឿង ពណ៌ខ្មៅ។

ក្រោយពេលកើតហេតុ ក្រុមគ្រូពេទ្យបានធ្វើកោសល្យវិច័យ និងការិយាល័យបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ ក្នុងករណីនេះកំពុងស្ថិតក្នុងសភាពអាថកំបាំងនៅឡើយ ហើយគណៈកម្មការចម្រុះកំពុងបន្តនីតិវិធី។ ចំណែសពក្រោយពីធ្វើកោសល្យវិច័យរួចសមត្ថកិច្ចយកទៅតម្កល់នៅវត្តទឹកថ្លា៕

Recently Posts