ស្តីពីលទ្ឋផលបង្ក្រាបករណីជួញដូរនិងប្រើប្រាស់ ដោយខុសច្បាប់នូវសារធាតុញៀន

  • Admin Page
  • August 10, 2022
  • Views 277

img_20220810_091402_459
img_20220810_091411_278
img_20220810_091404_856
img_20220810_091418_129
img_20220810_091359_157

+ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៏ត្រី ឈួន គឹមសាន មេបញ្ជាការ អ.ហ ខេត្ត និងមានការសម្របសម្រួលពីឯកឧត្តមគុជ គីមឡុង ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រៃវែង ។

 

( គោរពរាយការណ៏ជូន មេ )

+លទ្ធផលបង្ក្រាបបទល្មើសជួញដូរគ្រឿងញៀន ថ្ងៃទី០៧/០៨ខែសីហាឆ្នាំ២០២២ ។

 

នៅថ្ងៃទី០៧និងថ្ងៃទី០៨ ខែសីហាឆ្នាំ២០២២កម្លាំងជំនាញ កងរាជអាវុធហត្ថខេត្តនឹង កម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកព្រះស្ដេច នឹងកម្លាំង មូលដ្ឋានកងរាជអាវុធហត្ថស្រុកពាមជរ ដឹកនាំដោយលោកវរសេនីយ៍ទោ ផាត់ សុជោត ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មើស ចុះអនុវត្តវិធានញុះញង់បង្ក្រាបបទល្មើសគ្រឿងញៀននៅចំណុចភូមិសូរិយា ឃុំព្រះស្តេច ស្រុកព្រះស្តេច ខេត្តព្រៃវែង ។

 

 +ឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ជាបន្តបន្ទាប់ ៖

១/ឈ្មោះ យាំ ចិត្រ្តា ភេទប្រុសអាយុ២៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូរស់នៅភូមិព្រៃរុន ឃុំព្រះស្ដេច ស្រុកព្រះស្ដេចខេត្តព្រៃវែង ។

២/ឈ្មោះខ្ញី ធន ភេទប្រុសអាយុ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិស្វាយចេក ឃុំឫស្សីស្រុក ស្រុកពាមជរ ខេត្តព្រៃវែង ។

៣/ឈ្មោះអឿង គង់ ភេទប្រុស អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពៅព្រៃ ឃុំកោះសំពៅ ស្រុកពាមជរខេត្តព្រៃវែង។

៤/ឈ្មោះ កុន មុំ ភេទស្រី អាយុ ៣៨ ឆ្នាំ មុខរបរកសិករ រស់នៅភូមិអំពៅ ព្រៃ ឃុំកោះសំពៅ ស្រុកពាមជរ ខេត្តព្រៃវែង។

 

ចាប់យកវត្ថុតាងរួមមាន ៖

១/ថ្នាំញៀន១៣ កញ្ចប់(ញ៉ុះញង់មួយកញ្ចប់)ទម្ងន់២៧៤,០៥ក្រាមទាំងសំបកថង់ 

២/ឧបករណ៍ជក់ថ្នាំ ០៣សម្រាប់

៣/ម៉ូតូចំនួន ០៣គ្រឿង

៤/ទូរស័ព្ទដៃចំនួន ០៥គ្រឿង

៥/ជញ្ជីងថ្លឹងថ្នាំញៀនចំនួន០៣គ្រឿង

៦/កន្ដ្រៃ ចំនួន ០៧

៧/កាំភ្លើងកែឆ្នៃ០១ដើម (កាំភ្លើងស្នប់) 

៨/ដែកកេះចំនួន០៧ 

៩/ថង់សម្រាប់វេចខ្ចប់ មួយចំនួន

  

+ បច្ចុប្បន្ន ជនសង្ស័យនឹងវត្ថុតាងឃាត់ខ្លួននៅ បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តព្រៃវែងដើម្បីកសាងសំណុំរឿងតាមនីតិវិធី។

Recently Posts