ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន៤១នាក់ ក្នុងការបង្ក្រាបបទល្មើសគ្រឿងញៀន១៨ករណី នៅថ្ងៃទី២០ខែកក្កដា

  • Admin Page
  • July 21, 2022
  • Views 219

62d8dcc92e474
62d8dcdd1aa80
62d8dcdd2b692
62d8dcdd3c1a3

ភ្នំពេញ៖ ជនសង្ស័យគ្រឿងញៀនចំនួន ៤១នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៨ករណី នៅទូទាំងប្រទេស នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។

 

ក្នុងចំណោមជនសង្ស័យចំនួន ៤១នាក់ មានករណីជួញដូរចំនួន ៨ករណី ឃាត់ខ្លួនមនុស្ស ១៦នាក់ ករណីដឹកជញ្ជូន រក្សាទុក ៣ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ករណីប្រើប្រាស់ ៧ករណី ឃាត់ខ្លួន ២១នាក់(ស្រី ១នាក់)។ ចំពោះវត្ថុតាងដែលចាប់យក សារធាតុមេតំហ្វេតាមីន(Ice) ៨,៨៥ក្រាម និង ៦កញ្ចប់តូច, កេតាមីន(Ke) ២,០៥ក្រាម។

 

ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ បានធ្វើឡើងដោយ អង្គភាពនគរបាល ១០អង្គភាព រួមមានមន្ទីរប្រឆាំងគ្រឿញៀន បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ករណីប្រើប្រាស់ ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ ចាប់យកសារធាតុIce ០,១៧ក្រាម។

 

ក្រៅពីនេះ សមត្ថកិច្ចខេត្តកំពង់ចាម បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ ចាប់យកសារធាតុ Ice ០,៩៥ក្រាម។ ខេត្តកំពងស្ពឺ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុ Ice ០,២៥ក្រាម។ ខេត្តកណ្តាល បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់មនុស្ស ២នាក់ ករណីរក្សាទុក ២ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ និងអនុវត្តដីកា ១ករណី ចាប់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ២,៧១ក្រាម និង៤កញ្ចប់តូច។ ខេត្តក្រចេះ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ ចាប់យកសារធាតុIce ២កញ្ចប់តូច។ រាជធានីភ្នំពេញ បង្ក្រាបបានករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ៣នាក់(ស្រី ១នាក់) ចាប់យកសារធាតុIce ០,១៧ក្រាម។ ខេត្តព្រៃវែង ជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ និងអនុវត្តដីកា ១ករណី ចាប់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ០,២២ក្រាម។ ខេត្តរតនគិរី បង្ក្រាបបានករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ និងអនុវត្តដីកា ១ករណី ចាប់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ០,០២ក្រាម។ ខេត្តស្វាយរៀង បង្ក្រាបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ចាប់យកសារធាតុIce ៤,០២ក្រាម និងសារធាតុKe ២,០៥ក្រាម។ ខេត្តឧត្តរមានជ័យ បង្ក្រាបបានករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ ចាប់យកសារធាតុIce ០,១៥ក្រាម។

 

ដោយឡែក សម្រាប់កម្លាំងកងរាជអាវុធហត្ថ ១អង្គភាព នៅខេត្តបាត់ដំបង បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមុស្សចំនួន ៣នាក់ ចាប់យកសារធាតុIce ០,១៩ក្រាម៕

Recently Posts