បុរសម្នាក់ត្រូវបាននគរបាលឃាត់ខ្លួន ករណីបៀតបៀន​កេរ្ដិ៍ខ្មាស​

  • Admin Page
  • July 19, 2022
  • Views 185

77eb2249-1353-4ae5-8915-8d8c6a785376
215e3184-c160-4846-901a-6cdad280579a
d156fbf1-1dea-46ba-913d-d783c2e1794e
a83253e9-6b72-4e9b-b58d-a0ab43748122

ភ្នំពេញ៖ កម្លាំងនគរបាលនៃការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារ​អនីតិជន បានធ្វើការ​ឃាត់ខ្លួន​បុរសម្នាក់ តាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន ពាក់ព័ន្ធ​ករណី ប្រទូស្ត​កេរ្ដិ៍ខ្មាស​មានស្ថានទម្ងន់​ទោស​ដោយសារ​មធ្យោបាយ​ប្រើប្រាស់​ ឬទាក់ទងនឹងចារី និងប្រើប្រាស់ដោយខុសច្បាប់​នូវសារធាតុញៀន។

ដោយមានការ​ចង្អុលបង្ហាញពី ឯកឧត្តម ឧត្តសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការ​នគរបាល​រាជធានីភ្នំពេញ ​និងលោកឧត្តមសេនីយ៍ទោ​ ចាន់ កិត្តិខុម ស្នងការរងទទួលដឹកនាំការងារ​ការិយាល័យប្រឆាំងការជួញដូរមនុស្ស ​និងការពារអនីតិជន។

ជាក់ស្ដែងនៅវេលាម៉ោង ១១ ថ្ងៃត្រង់នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ កម្លាំងការិយាល័យ​ប្រឆាំង​ការ​ជួញដូរមនុស្ស និងការពារ​អនីតិជន​ ដឹកនាំផ្ទាល់ដោយលោកវរសេនីយ៍ទោ ហាក់ លី នាយរង​ការិយាល័យ បានចុះអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួនលេខ ​៥៧២ «ន»ដ.ច.ន ចុះថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២២ ​របស់លោក ទិតសុទ្ធី បូរ៉ាឆាត ចៅ​ក្រមស៊ើប​សួរ​សាលា​ដំបូងរាជធានីភ្នំពេញ ដោយ​បានឃាត់ខ្លួន​ជនសង្ស័យម្នាក់ នៅចំណុច ឃ្លាំងលក់រថយន្ត ផ្លូវលេខ៦A ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

នគរបាល បានឲ្យដឹងថា ជនសង្ស័យមាន ឈ្មោះ ភ័ក្រ្ត មេត្តា ភេទប្រុស អាយុ ៤២ឆ្នាំ មុខ​របររត់កង់បី ទីលំបច្ចុប្បន្នស្នាក់នៅផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ ​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

គួរបញ្ចាក់ផងដែរ កាលពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២២ បុរសជា​ជនសង្ស័យ​បាន​ប្រព្រឹត្តបទល្មើស​នៅចំណុចផ្ទះជួលលេខ៣A ផ្លូវលេខ១៧៨ ភូមិ២ ​សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ។

បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលជំនាញនៃការិយាល័យនាំខ្លួនមក​ សាកសួរ​កសាង​សំណុំរឿង បញ្ជូន​ទៅសាលាដំបូងរាជធានីភ្នំពេញ ​ដើម្បីចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កុម្ភៈ

Recently Posts