បង្រ្កាបករណីគ្រឿងញៀន រឹបអូសបានជាង៤៤គីឡូក្រាម និងអាវុធ ព្រមទាំងគ្រាប់បែកដៃ

  • Admin Page
  • July 19, 2022
  • Views 178

05ec5faa-2c8f-49bc-8c55-fe4e60bf5288


fee665b6-ac1e-41be-b8fe-98a40f97d0f4
57383b2a-7d2a-4147-a7b7-138f839dc90a
20d3e22c-983a-44f5-8e1b-313a64c754ad

ភ្នំពេញ៖ ជនសង្ស័យចំនួន ១១នាក់ ត្រូវបានសមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន ធ្វើការឃាត់ខ្លួន នៅក្នុងប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀន ជាច្រើនគោលដៅ និងរឹបអូសបានសារធាតុញៀន ទម្ងន់ជាង ៤៤ គីឡូក្រាម ព្រមទាំងអាវុធខ្លី និងគ្រាប់បែកដៃ។

របាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ថា ប្រតិបត្តិការនេះ បានធ្វើឡើងតាំងពីថ្ងៃទី១៣ ដល់១៥ ខែ កក្កដា ឆ្នាំ២០២២ លើគោលដៅចំនួន៥ផ្សេងគ្នា រួមមាន៖

គោលដៅទី១, នៅចំណុច សួនច្បារមាត់ទន្លេមុខវំាង ផ្លូវព្រះស៊ីសុវត្ថិ ស្ថិតក្នុង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ១គីឡូ ។

គោលដៅទី២, នៅចំណុច ខុនដូឃ្វីន បន្ទប់ជួលលេខ៦០២ជាន់ទី៦ ផ្លូវលេខ៣០៨ ស្ថិតក្នុងភូមិ៥ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ឃាត់ខ្លួនជនសង្ស័យ១នាក់ និងចាប់យកសារធាតុញៀនប្រមាណ ជាង៣គីឡូ។

គោលដៅ៣, នៅចំណុច មុខសណ្ឋាគារហាក់ហួត២ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ និងចាប់យកសារធាតុញៀន ២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម ។

គោលដៅទី៤, នៅចំណុច ផ្ទះ៨០៣ ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ០១នាក់ និងដកហូតថ្នាំញៀន០៣កញ្ចប់ធំ ប្រមាណ៣គីឡូក្រាម។
និងគោលដៅទី៥, នៅចំណុច ខ្ទមចម្ការ ស្ថិតក្នុងភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យ ៤នាក់និងដកហូតថ្នាំញៀន២០កញ្ចប់ធំ ប្រមាណ២០គីឡូក្រាម។

សមត្ថកិច្ចបញ្ជាក់ថា នៅក្នុងប្រតិបត្តិការនេះ បានឃាត់ខ្លួនជនសង្ស័យ ជាជនជាតិខ្មែរ និងបរទេស សរុបចំនួន១១នាក់ និងសារធាតុញៀន សរុប ៤៤គីឡូ និង៩១៦ក្រាម ព្រមទាំងមធ្យោបាយ មានអាវុធខ្លី១ដើម និងគ្រាប់បែក១គ្រាប់ ព្រមទាំអសម្ភារពាក់ព័ន្ធមួយចំនួនទៀតផងដែរ។

បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាង ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

 

Recently Posts