ចាប់ខ្លួនជនសង្ស័យគ្រឿងញៀន ៤៦នាក់ ក្នុងបទល្មើសគ្រឿងញៀន១៤ករណី នៅថ្ងៃទី១៩ ខែកក្កដា

  • Admin Page
  • July 20, 2022
  • Views 170

62d780062cbe2

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៦នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៤ករណី នៅទូទាំងប្រទេស នៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២។ ក្នុងចំណោមជនសង្ស័យទាំង ៤៦នាក់ រួមមាន ករណីជួញដូរ ៤ករណី ឃាត់ខ្លួនមនុស្ស ១២នាក់ ករណីដឹកជញ្ជូន រក្សាទុក ៦ករណី ឃាត់ខ្លួនមនុស្ស ១០នាក់ ករណីប្រើប្រាស់ ៤ករណី ឃាត់មនុស្ស ២៤នាក់។ នេះបើយោងតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ។ 

ចំពោះវត្ថុតាងដែលចាប់យកសរុប រួមមាន មេតំហ្វេតាមីន(Ice)ចំនួន ៤៥០,០៥ក្រាម និង២៨កញ្ចប់តូច និងមេតំហ្វេតាមីន(Wy)ចំនួន ០,៥៤ក្រាម។ 

កម្លាំងសមត្ថកិច្ចជំនាញដែលបានបង្ក្រាបបទល្មើសគ្រឿងញៀននេះ មាននគរបាល ៧អង្គភាព បានចូលរួមបង្ក្រាបក្នុងនោះ មន្ទីរប្រឆាំងគ្រឿងញៀន បង្ក្រាបបានករណីប្រើប្រាស់ ៣ករណី ឃាត់មនុស្ស ១៥នាក់។ ចំពោះខេត្តបន្ទាយមានជ័យ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ករណីរក្សាទុក ២ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ករណីប្រើប្រាស់ ០ករណី ឃាត់ខ្លួនមនុស្ស ៤នាក់ ចាប់យកIce ៤៤៧,៩៨ក្រាម និងWy ០,៥៤ក្រាម។ 

ក្រៅពីនេះនៅខេត្តកំពង់ចាម បង្ក្រាបបានករណីប្រើប្រាស់ ១ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ និងអនុវត្តដីកា ២ករណី ចាប់ខ្លួនមនុស្ស ២នាក់។ ខេត្តក្រចេះ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ២នាក់ ចាប់យកIce ១៣កញ្ចប់តូច។ ខេត្តមណ្ឌលគិរី បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ៨នាក់ ចាប់យកថ្នាំIce ១២កញ្ចប់តូច។ នៅរាជធានីភ្នំពេញ បង្ក្រាបបានករណីជួញដូរ ១ករណី ឃាត់ខ្លួនមនុស្ស ១នាក់ ករណីរក្សាទុក ៣ករណី ឃាត់ខ្លួនមនុស្ស ៥នាក់ ចាប់យកថ្នាំIce ២,០៧ក្រាម និងខេត្តត្បូងឃ្មុំ បង្ក្រាបបានករណីរក្សាទុក ១ករណី ឃាត់ខ្លួនមនុស្ស ៣នាក់ ចាប់យកថ្នាំIce ៤កញ្ចប់តូច៕

62d780127dbf8
62d780128a202
62d780128529c
62d78012789ba
Recently Posts