បង្ក្រាបបានគ្រឿងញៀនជាង ៤៥គីឡូក្រាម និងចាប់ខ្លួនជនស្ស័យជនជាតិចិនម្នាក់ នៅកណ្តាលរាជធានីភ្នំពេញ

  • Admin Page
  • July 25, 2022
  • Views 164

62de0a9690adf
62de0a96af9ef
62de0a96e19ca
62de0a969b492
62de0a96da98d
62de0a96ea97f
62de0a96c9b7e

ភ្នំពេញ៖ កម្លាំងជំនាញ(ក១០) នៃមន្ទីរប្រឆាំងគ្រឿងញៀន បានធ្វើប្រតិបត្តិការបង្ក្រាបករណីជួញដូថ្នាំញៀនជាបន្តបន្ទាប់ចំនួន ៤ គោលដៅផ្សេងគ្នា ដោយបានរកឃើញគ្រឿងញៀនជាង ៤៥គីឡូក្រាម រួមនឹងសារធាតុគីមីមួយចំនូនទៀត កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមរបាយការណ៍របស់មន្ទីរប្រឆាំងគ្រឿងញៀន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២។

 

ក្នុងរបាយការណ៍ បានបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀនដ៏ច្រើននេះ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ឈ្មោះ HU FENGWEN ភេទប្រុស ជនជាតិចិន និងចាប់យកវត្ថុតាងរួមមាន អ៊ិចស្តាស៊ី(MDMA)ទម្ងន់ ៧គីឡូក្រាម និង១៥០.១៦ក្រាម, មេតំហ្វេតាមីន(ICE)ទម្ងន់ ១៤គីឡូក្រាម និង០២៤ក្រាម, កេតាមីន(KETAMIN)ទម្ងន់ ២៤គីឡូក្រាម និង៣៨០ក្រាម, នីមេតាហ្សេប៉ាម(NIMETAZEPAM)ទម្ងន់ ១៤៤ក្រាម។ សរុបសារធាតុញៀនទាំងអស់ចំនួន ៤៥គីឡូក្រាម និង៦៩៨.១៦ក្រាម។ ក្រៅពីនេះ សមត្ថកិច្ចក៏បានរកឃើញ កញ្ឆាចំនួន ៤០៨ក្រាម និងសារធាតុគីមី ២៥គីឡូក្រាម និង១៥៣.៣៨ក្រាម ផងដែរ។

 

គ្រឿងញៀនដ៏ច្រើននេះ កម្លាំងសមត្ថកិច្ចបានធ្វើការស៊ើបអង្កេត ស្រាវជ្រាវ បង្ក្រាបនៅ ៤គោលដៅផ្សេងគ្នាជាបន្តបន្ទាប់ក្នុងនោះ គោលដៅទី១ នៅចំណុចបន្ទប់លេខ C3-1521 ជាន់ទី១៥ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ គោលដៅទី២ នៅបន្ទប់លេខ C4-1103 ជាន់ទី១១ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ គោលដៅទី៣ បន្ទប់លេខ C4-1219 ជាន់ទី១២ ខុនដូអូឡាំព្យា ផ្លូវ១៨២ ស្ថិតក្នុង សង្កាត់វាលវង់ ខណ្ឌ៧មករា។ គោលដៅទី៤ នៅចំណុច បន្ទប់លេខ៨៧០៨ ជាន់ទី៦ សណ្ឋាគារចយ ផ្លូវលេខ១៨២ សង្កាត់អូរប្ញស្សី ៧មករា។

 

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី៕

Recently Posts