ឆេះរថយន្ត CR-V មួយគ្រឿង នៅកណ្តាលមហាវិថីកម្ពុជាក្រោម ដោយមិនដឹងមូលហេតុ

  • Admin Page
  • September 15, 2022
  • Views 497

6322f92f8c39a
6322f92f6d8d6
6322f92f5d71c
6322f92f4df04
6322f91a4b2f9
6322f92f3441a
6322f92f41f32

ភ្នំពេញ៖ អគ្គិភ័យ បានឆាបឆេះរថយន្ត CR-Vមួយគ្រឿង ក្នុងពេលកំពុងធ្វើដំណើរ តែមិនបង្កគ្រោះថ្នាក់ដល់អ្នកដំណើរទេ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម ក្នុងសង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។

 

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេបានឃើញរថយន្ត CR-V ពណ៌សមួយគ្រឿង មានស្លាកលេខ ភ្នំពេញ 2C-7679 បើកបរដោយបុរសបរទេសចំណាស់ រួមដំណើរដោយបុរសបរទេស ២នាក់ទៀត។ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែឃើញមានផ្សែងហ៊ុយចេញពីរថយន្ត បង្កជាអគ្គិភ័យ ទើបអ្នកបើកបរសម្រេចឈប់រថយន្តលើកំណាត់ផ្លូវកម្ពុជាក្រោម។ ឃើញដូចនេះប្រជាពលរដ្ឋបានរាយការណ៍ទៅកាន់សមត្ថកិច្ចមូលដ្ឋាន ដើម្បីផ្តល់ដំណឹងទៅកាន់មន្ត្រីជំនាញអគ្គិភ័យ ចេញរថយន្តមកពន្លត់ភ្លាមៗផងដែរ។

 

យោងតាមប្រភពពីម្ចាស់រថយន្ត បានឲ្យដឹងថា ខណៈគាត់កំពុងធ្វើដំណើរ ស្រាប់តែរថយន្តហ៊ុយផ្សែង។ ដោយភ័យពេកក៏បានឈប់រថយន្ត រួចនាំគ្នារត់ចេញពីរថយន្តភ្លាមៗ ក៏ឃើញអណ្តាតភ្លើងបានលេបត្របាក់រថយន្តទាំងមូលយ៉ាងសន្ធោសន្ធៅ តែមិនបង្កឲ្យនរណាម្នាក់រងរបួសនោះទេ។

 

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានអញ្ជើញម្ចាស់រថយន្តទៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់មិត្តភាព ដើម្បីស្វែងរកមូលហេតុ និងធ្វើកំណត់ហេតុតាមនីតិវិធី៕

 

ដោយ៖ ឌីយ៉ាម៉ង់

Recently Posts