សមត្ថកិច្ចរឹបអូស ទឹកដោះគោស្រស់ និងទឹកដោះគោជូរចម្រុះចំនួន១៩០កេះ ដែលរំលោភកម្មសិទ្ធិបញ្ហា នៅស្រុកកំរៀង ខេត្តបាត់ដំបង

  • Admin Page
  • July 21, 2022
  • Views 375

62d8bb57bbd0a

បាត់ដំបង៖ សមត្ថកិច្ចជំនាញ បានអនុវត្តដីការចុះបង្ក្រាបករណីរំលោភកម្មសិទ្ធិបញ្ញា ដោយបានឃាត់ខ្លួនបុរសម្នាក់ នៅក្នុងឃ្លាំងស្តុកទំនិញមួយ ស្ថិតនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង នៅថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២។ ក្នុងប្រតិបត្តិការនេះ ដឹកនាំបញ្ជាដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង លើឃ្លាំងស្តុកអីវ៉ាន់បញ្ញើរបស់ក្រុមហ៊ុនមួយ ដែលមានទីតាំងនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង ខេត្តបាត់ដំបង។

62d8bac731825

ក្នុងការពិនិត្យឆែកឆេរ សមត្ថកិច្ចជំនាញ បានដកហូតទឹកដោះគោស្រស់ និងទឹកដោះគោជូរចម្រុះបានចំនួន ១៩០កេះ និងរថយន្តមួយគ្រឿង។ ជនសង្ស័យឈ្មោះ សំ អឿន ភេទប្រុស អាយុ៣៨ឆ្នាំ ស្នាក់នៅភូមិឃុំកើតហេតុខាងលើ ដែលជាម្ចាស់ទីតាំង។ ក្រោយការបង្ក្រាប ជនសង្ស័យ និងវត្ថុតាង ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចយកទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ដើម្បីចាត់ការតាមនីតិវិធី។

62d8bac7630ca

សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការបង្ក្រាបកករណីរំលោភកម្មសិទ្ធិបញ្ញានេះ បានធ្វើឡើងដោយផ្នែកជំនាញ សហការជាមួយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបាត់ដំបង ប៉ុស្តិ៍រដ្ឋបាលបឹងរាំង មេភូមិស្វាយធំ អនុវត្តតាមដីកាអនុញ្ញាតឲ្យធ្វើការឆែកឆេរ លេខ០២ដ.ក.អ ឆ.ឆ/២២ ពិនិត្យ និងរុករកវត្ថុតាង ដែលចេញដោយព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តបាត់ដំបង៕

62d8bac741c2a
62d8bac77fae4
Recently Posts