អាជ្ញាធរខណ្ឌ៧មករាបានចុះត្រួតពិនិត្យទីតាំងមួយកន្លែងដែលសង្ស័យមានបង្កប់ល្បែងសុីសង

  • Admin Page
  • March 09, 2023
  • Views 377

63511c5a51d8e1e38eacbf79d134d62a
cfa91af12315c6aec3a9cd240fdaa049
c9681a5f0ca08c24b01dd4247237004f
516eccea1f634225dbf0bd4782303f3c
10bca0646936e6c6017f42be2edc54b1
acd5c84c590e60983841fb4f85f2d013
89d49cb47224519bc8e53f8021a11b1e
a69c077730480d75380bfc8fa44536db

ភ្នំពេញ៖ ក្រោយមានបណ្ដាញសង្គមមួយចំនួនបានបង្ហោះជាសាធារណៈថាទីតាំង យីហោ ក្រុមហ៊ុន ស៉ឹងវៃ មានបង្កប់ល្បែងស៊ីសងខុសច្បាប់ដ៏ធំនៅខាងក្នុង ដូច្នេះកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌ ៧មករាបានចុះដល់ទីតាំងនិងត្រួតពិនិត្យជាក់ស្ដែង ពុំឃើញមានដូចការចុះផ្សាយនោះឡើយ។

 

សូមជម្រាប់ជូនថា នៅរសៀលថ្ងៃទី០៨ ខែមីនា ឆ្នាំ ២០២៣ នេះលោក ថេងសុថុល អភិបាលនៃគណៈអភិបាល​ខណ្ឌ៧មករា​​​បាន​ចាត់ឲ្យ លោក ពានវាសនា អភិបាលរងទទួលបន្ទុក ដឹកនាំកម្លាំងគណៈបញ្ជាការ​ឯកភាព​ខណ្ឌចុះត្រួតពិនិត្យផ្ទាល់តែម្ដង នៅចំណុចទីតាំងយីហោ ក្រុមហ៊ុន ស៉ីងវៃ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៣២ កែងផ្លូវលេខ១១៥ សង្កាត់វាល់ខណ្ឌ៧មករា រាជធានីភ្នំពេញ តែពុំមានអ្វីពាក់ព័ន្ធបទល្មើសនិងល្បែងស៉ឹសងឡើយ។

 

ការចុះត្រួតពិនិត្យនេះផងដែរ អាជ្ញាធរបានអប់រំណែនាំដល់ម្ចាស់គ្រប់គ្រងទីតាំង និងបានធ្វើការកិច្ចសន្យា ចំពោះមុខជាមួយសមត្ថកិច្ចហាមមិនឱ្យមានបង្កប់ល្បែងស៊ីសងគ្រប់ប្រភេទនិងបទល្មើសផ្សេងៗដែលខុសច្បាប់ ការជួញដូរមនុស្ស និងសារធាតុញៀនជាដើម។ ក្នុងករណីមិនអនុវត្តតាមកិច្ចសន្យាអាជ្ញាធរនិងអនុវត្តតាមតិវិធីច្បាប់៕ អត្ថបទ៖ កុម្ភៈ

Recently Posts