ចាប់ខ្លួនក្រុមក្មេងទំនើង១០នាក់ បង្កអសន្តិសុខក្នុងសង្គមនៅខេត្តរតនគិរី

  • Admin Page
  • July 19, 2022
  • Views 173

66b17cef-af62-4254-8d45-ddf7d7cd49ff
ae2deb54-c9f7-43a7-be93-b8aee98ddf36
23a803d9-a0a1-492c-a9fe-30d30c28bf3b
9ad92456-dd46-4fc7-b46e-92ae6e853b57
ad908e2d-6a41-4b7a-bf12-40d613a20720

រតនគិរី៖ កម្លាំងសមត្ថកិច្ច បានធ្វើការបង្ក្រាបក្រុមក្មេងទំនើងចំនួន ១០នាក់ ក្នុងនៅខេត្តរតនគិរី និងរឹបអូសវត្ថុតាងបទល្មើសបានជាច្រើននៅយប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២២។ នេះបើយោងតាមការឱ្យដឹងពីការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាលខេត្តរតនគិរី។ ក្នុងប្រតិបត្តិការបង្ក្រាបនេះ ដោយមានការសម្របសម្រួលពី អយ្យការអមសាលាដំបូងខេត្តរតនគិរី។

លោកវរសេនីយ៍ឯក មាស ពៅបូរ៉ា នាយការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល បានឱ្យដឹងថា ការបង្ក្រាបនេះ កម្លាំងបានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបានលុង និងកម្លាំងអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី បានល្បាតក្នុងភូមិសាស្ត្រក្រុងបានលុង ហើយដោយឃើញមានការប្រមូលផ្តុំគ្នារញ៉េរញ៉ៃ កម្លាំងបានសុំឆែកឆេរក៏ប្រទះឃើញដាវកែច្នៃ ២ដើម និងកាំភ្លើងកែច្នៃ១ដើម។ ពេលនោះក៏បានធ្វើការឃាត់ខ្លួន ដោយមានការសម្របសម្រួលនីតិវិធីពី លោកមុត សម្បត្តិ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគីរី។

ចំណែកសម្ភារចាប់យក រួមមាន ដាវកែច្នៃចំនួន ២ដើម, កាំភ្លើងកែច្នៃចំនួន ១គ្រាប់កង់ និងរំសេវសម្រាប់ប្រើជាមួយកាំភ្លើងកែច្នៃមួយចំនួន, ខ្សែកាប្លិ៍ម៉ាស៊ីនកាត់ស្មៅ១, ចម្ពាមកៅស៊ូចំនួន១, កាបូបលុយចំនួន១, ទូរស័ព្ទចំនួន ៧គ្រឿង, ម៉ូតូចំនួន ៧គ្រឿង, ខ្សែក្រវាត់ចំនួន៤ និងមួកសុវត្ថិភាពចំនួន២។ ក្រោយចាប់ខ្លួនជនសង្ស័យ និងវត្ថុតាង ត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅការិយាល័យជំនាញ ដើម្បីស្រាវជ្រាវ និងបំពេញសំណុំរឿងបញ្ជូនទៅអយ្យការសាលាដំបូងខេត្ត តាមនីតិវិធី៕

Recently Posts