(Update)តុលាការសម្រេចឃុំខ្លួន ឧកញ៉ា ស៊ឹង ប៊ុណ្ណា ពីបទប្រើប្រាស់អាវុធខុសច្បាប់ក្រោយផ្ទុះអាវុធ៤គ្រាប់ កក្រើករាត្រី

  • Admin Page
  • August 01, 2022
  • Views 189

62e7419249231
62e74192410c7
62e60191e05ea
62e74192291b4
62e741922f2fb
62e741923d7d7

ខេត្តសៀមរាប៖ ប្រភពពីនាយនគរបាលជាន់ខ្ពស់ខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះថា ចៅក្រមសាលាដំបូងខេត្តសៀមរាប លោក ស៊ិន សង្ហា បានសម្រេចចេញដីការឃុំខ្លួន លោឧកញ៉ា ស៊ឹង ប៊ុណ្ណា ពីបទប្រើប្រាស់អាវុធខុសច្បាប់។

លោកឧកញ៉ា ស៊ឹង ប៊ុណ្ណា ត្រូវកម្លាំងសមត្ថកិច្ចនគរបាល ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តសៀមរាប ចាប់ខ្លួនកាលពីព្រឹកថ្ងៃទី៣១ ខែកក្កដា បន្ទាប់ពីលោកឧកញ៉ារូបនេះ ខឹងប្រពន្ធ រួចដកកាំភ្លើង បាញ់បោះសេរីជាច្រើនគ្រាប់ ទាំងកណ្តាលរាត្រី។

សមត្ថកិច្ចបានបញ្ជាក់ឲ្យដឹងថា ហេតុការណ៍ផ្ទុះអាវុធបានកើតឡើង នៅវេលាម៉ោង ២២និង ១៦នាទីថ្ងៃទី ៣០ ខែកក្កដាឆ្នាំ ២០២២ នៅផ្ទះវីឡាមួយកន្លែង ស្ថិតក្នុងក្រុមទី៦ ភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ។

ប្រភពពីសមត្ថកិច្ចដដែលបានឲ្យដឹងថា ករណីបាញ់បោះសេរីនេះ បង្កឡើងដោយជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា ភេទប្រុសអាយុ ៤៧ ឆ្នាំ មុខរបរ អ្នកជំនួញ នៅ ភូមិកើតហេតុខាងលើ។

ប្រភពបានបន្តថា ជនសង្ស័យបានបាញ់ឡើងលើ ចំនួន ៤ គ្រាប់អាវុធម៉ាកK59 លេខ2249 ផលិតនៅ ប្រទេសរុស្ស៊ីក្រោយពីបាញ់ហើយ ជនសង្ស័យ បានចូលក្នុងបន្ទប់ដេកដោយកាន់កាំភ្លើងទៅជាមួយ។

ក្រោយមក ករណីនេះកម្លាំងសមត្ថកិច្ចបានហ៊ុមព័ទ្ធខាងក្រៅតាំងពីយប់រហូត ដល់ម៉ោង៧និង១០នាទីព្រឹក ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២នេះ កម្លាំងសមត្ថកិច្ចចម្រុះ ដឹកនាំសម្របសម្រួលនីតិវិធីដោយព្រះរាជអាជ្ញារង ថេង សំណាង ឈានដល់បាននាំខ្លួន ជនសង្ស័យឈ្មោះ ស៊ឹង ប៊ុណ្ណា ភ្ជាប់ជាមួយអាវុធK59 មួយដើមបង់២ គ្រាប់០៦គ្រាប់ យកទៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីមានចំណាត់ការបន្តតាមនីតិវិធី ។បន្ទាប់ពីសាកសួររួច កម្លាំងនគរបាលបានបញ្ជូនលោកឧកញ៉ា ស៊ឹង ប៊ុណ្ណា មកកាន់សាលាដំបូងខេត្តសៀមរាប ។

នៅរសៀលថ្ងៃដដែល លោកឧកញ៉ា ស៊ឹង ប៊ុណ្ណា ត្រូវបានលោក ស៊ិន សង្ហា ជាចៅក្រមស៊ើបសួរ សម្រេចចេញដីកាឃុំខ្លួនបណ្តោះអាសន្ន តាមការចោទប្រកាន់របស់តំណាងអយ្យការ ពីបទប្រើប្រាស់អាវុធខុសច្បាប់៕

 

អត្ថបទ៖ ជា ស្រស់

Recently Posts