នគរបាលរាជធានីភ្នំពេញ កោះហៅ មនុស្ស ៣នាក់ មកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ពាក់ព័ន្ធការសម្តែងក្នុងវិដេអូ និយាយពាក្យពេជន៍អសីលធម៌ និង អាសអាភាស

  • Admin Page
  • July 26, 2022
  • Views 167

62dfb2b7b04bb
62dfb2c841158
62dfb2c84ba58
62dfb2c8634e5
62dfb2c85a347
62dfb2c86e248
62dfb2c8551e6

ភ្នំពេញ៖ មនុស្ស ៣នាក់ ត្រូវបានស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កោះហៅ មកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណៈ ពាក់ព័ន្ធផុសឃ្លីបវីដេអូ ដែលសម្តែងដោយនិយាយពាក្យពេជន៍អសីលធម៌ និង អាសអាភាស។

 

យោងតាមក្រុមការងារព័ត៌មាន និងប្រតិកម្មហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា ការកោះហៅនេះ ធ្វើឡើងតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរជធានីភ្នំពេញ បន្ទាប់ពីបានឃើញគណនីផេកហ្វេសបុកមួយដែលមានឈ្មោះថា Kaa Offical បានផុសឃ្លីបវីដេអូចំណងជើងថា "វិប្បដិសារី" នៅលើសណ្តាញសង្គមហ្វេសបុក ទាក់ទងទៅនឹងសកម្មភាពបុរស០២នាក់ សម្តែងសកម្មភាព ដោយនិយាយពាក្យពេជន៍ អសីលធម៌ អាសអាភាស កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២២ ដែលធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់សីលធម៌សង្គម ហើយក៏មានការផ្ទះប្រតិកម្មពីសំណាក់អ្នកប្រើប្រាស់បណ្តាញសង្គមផងដែរ។

 

ក្រុមការងារព័ត៌មាន បានឱ្យដឹងបន្ថែមថា នៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២ ការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃផែនការងារសន្តិសុខ សហការជាមួយផែនការងារប្រឆាំងការជួញដូរមនុស្ស និងយេនឌ័រ បានធ្វើការកោះហៅបុគ្គលទាំង០៣នាក់ ឲ្យចូលខ្លួនមកធ្វើកិច្ចសន្យា និងសុំទោសជាសាធារណ:នូវកំហុសរបស់ខ្លួន

បុគ្កលទាំង០៣នាក់រួមមាន៖

១- ឈ្មោះ វណ្ណា ឌី ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរសិល្បៈករ (តួសម្តែង)

២- ឈ្មោះ ងួន ពិសី ភេទប្រុស អាយុ១៨ មុខរបរ សិល្បៈករ

៣- ឈ្មោះ ពៅ ដេវីដ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរ អ្នកគ្រប់គ្រងផេក

 

បន្ទាប់ពីសមត្ថកិច្ចកោះហៅមកស្នងការភ្លាម សមត្ថកិច្ចបានសាកសួរទាក់ទងទៅនឹងពត៌មានមួយចំនួន ពីការចេញវីដេអូ និងកិច្ចសម្ភាសន៍នូវពាក្យសំដី មិនសមរម្យ បុគ្គលទាំង៣នាក់ ក៏សុខចិត្តព្រមទទួលកំហុសទាំងអស់ ដែលខ្លួនបានប្រព្រឹត្តិ ហើយសន្យាឈប់ថត វីដេអូណាមួយ ដែលប៉ះពាល់ដល់សង្គមទៀតហើយ។

 

សូមបញ្ជាក់ថា បុគ្គលទាំង៣នាក់នេះ ត្រូវបានគេស្គាល់ថា ជាក្រុមសម្តែង ដែលមានឈ្មោះថា ក្រុមបាវិត បានចេញវីដេអូកិច្ចសម្ភាសន៍និយាយពីការរួមភេទជាមួយអនិតិជន ហើយត្រូវបានផ្ទុះពេញបណ្តាញសង្គម និងមានការរិះគន់ពីបណ្តាញសង្គមជាច្រើន៕

Recently Posts