សមត្ថកិច្ចចាប់ឪពុកបង្កើតវាយខ្នោះ​ ករណីរំលោភកូនស្រីបង្កើតខ្លួនឯងសម្រេច២ដង

  • Admin Page
  • July 19, 2022
  • Views 157

689bfed1-8480-4818-8cda-f84cfaf4148a
8da773ad-caa6-4271-893d-3ee402ed3cf4

អត្ថបទ​៖​ ម៉ាក​ មេត្តា​ 

ស្ទឹងត្រែង៖​ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសបានចាប់ខ្លួនបុរសម្នាក់តយោងតាមបណ្តឹងរបស់ស្ត្រីចំណាស់ម្នាក់ក្រោយដឹងរឿងឪពុកចាប់រំលោភកូនស្រីបង្កើតខ្លួនឯងរហូតបានសម្រេច២ដង ។         

ជនសង្ស័យរូបនេះត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសចាប់ខ្លួនបាននៅថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅចំណុចភូមិស្រែស្រណុកថ្មី ឃុំក្បាលរមាស ស្រុកសេសាន​ នៃខេត្តស្ទឹងត្រែង។      

មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំក្បាលរមាសឲ្យដឹងថា ករណីឪពុកបង្កើតបានចាប់រំលោភកូនស្រីបង្កើតខ្លួននោះ បានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទី ថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ២០២២ លុះមកដល់ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ត្រូវបានលោកយាយឈ្មោះ យិន សុផល ដែលត្រូវជាជីដូន របស់ក្មេងស្រីរងគ្រោះ នោះ បានមកដាក់ពាក្យប្ដឹង នៅប៉ុស្តិ៍នគរបាល ឃុំក្បាលរមាស ឲ្យចាត់វិធានការទៅលើជនសង្ស័យ។ ចំណែកជនសង្ស័យមានឈ្មោះ អុឹម រដ្ឋា ភេទប្រុស អាយុ៣៧ មានមុខរបរ ធ្វើស្រែចម្ការ រស់នៅក្នុងភូមិ ស្រែស្រណុក ឃុំក្បាលរមាស ស្រុក សេសាន ខេត្តស្ទឹងត្រែង ត្រូវជាឪពុកបង្កើត ក្មេងស្រីរងគ្រោះមានឈ្មោះ រ.ច.​ ថ. ភេទស្រី អាយុ ១៤ ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ៕

Recently Posts